ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​អានន្ទ​ ​បើ​អ្នក​ចូល​ទៅ​ ​(​កាន់​សំណាក់​)​ ​នៃ​គិរិ​មា​នន្ទ​ភិក្ខុ​ហើយ​ ​គប្បី​សំដែង​នូវ​សញ្ញា​ ​ទាំងឡាយ​ ​១០​ ​ប្រការ​នេះ​ ​ដំណើរ​នេះ​ ​ជាហេតុ​នឹង​ឲ្យ​អាពាធ​របស់​គិរិ​មា​នន្ទ​ភិក្ខុ​នោះ​ ​រម្ងាប់​សះស្បើយ​ទៅ​ ​១​ ​រំពេច​ ​ព្រោះ​គិរិ​មា​នន្ទ​ភិក្ខុ​ ​បាន​ស្តាប់​សញ្ញា​ទាំងឡាយ​ ​១០​ ​ប្រការ​នេះ​។​ ​លំដាប់នោះ​ ​ព្រះ​អា​នន្ទ​ត្ថេ​រ​ដ៏​មាន​អាយុ​ ​ក៏​រៀន​សញ្ញា​ទាំងឡាយ​ ​១០​ ​ប្រការ​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ចូល​ទៅត្រង់​កន្លែង​ដែល​គិរិ​មា​នន្ទ​លោក​គង់នៅ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​សំដែង​សញ្ញា​ទាំងឡាយ​ ​១០​ ​ប្រការ​នេះ​ ​ដល់​គិរិ​មា​នន្ទ​ដ៏​មាន​អាយុ​។​ ​លំដាប់នោះ​ឯង​ ​អាពាធ​របស់​គិរិ​មា​នន្ទ​ដ៏​មាន​អាយុ​នោះ​ ​ក៏​រម្ងាប់​សះស្បើយ​ទៅ​ ​១​ ​រំពេច​ ​ព្រោះ​បាន​ស្តាប់​សញ្ញា​ទាំងឡាយ​ ​១០​ ​ប្រការ​នេះ​ ​ឯ​គិរិ​មា​នន្ទ​ដ៏​មាន​អាយុ​ ​ក៏បាន​ជាសះស្បើយ​ ​ចាក​អាពាធ​នោះ​ ​ក៏​អាពាធ​នោះ​ ​គិរិ​មា​នន្ទ​ដ៏​មាន​អាយុ​ ​លះបង់​បាន​ហើយ​ ​ដោយ​កិរិយា​បាន​ស្តាប់​សញ្ញា​ទាំង​ ​១០​ ​ប្រការ​ ​ដែល​ព្រះ​អា​នន្ទ​ត្ថេ​រ​ ​សំដែង​ហើយ​ដូច្នោះ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​

​ចប់​ ​ស​ចិត្ត​វគ្គ​ ​ទី១​។​


ថយ | ទំព័រទី ២៤៤ | បន្ទាប់
ID: 636855095420917420
ទៅកាន់ទំព័រ៖