ព្រះត្រៃបិដក ភាគ ៥០

​រមែង​ញុំាង​អស្ស​ទ្ធិ​យៈ​ ​ឲ្យ​ពេញ​បរិបូណ៌​ ​អស្ស​ទ្ធិ​យៈ​ពេញ​បរិបូណ៌​ ​រមែង​ញុំាង​អយោ​និ​សោ​មនសិ​កា​រៈ​ ​ឲ្យ​ពេញ​បរិបូណ៌​ ​អយោ​និ​សោ​មនសិ​កា​រៈ​ ​ពេញ​បរិបូណ៌​ ​រមែង​ញុំាង​ការ​មិន​មានសតិ​ ​និង​មិន​មានសម្បជញ្ញៈ​ ​ឲ្យ​ពេញ​បរិបូណ៌​ ​ការ​មិន​មានសតិ​ ​មិន​មានសម្បជញ្ញៈ​ពេញ​បរិបូណ៌​ ​រមែង​ញុំាង​ការ​មិន​សង្រួម​ឥន្រ្ទិយ​ ​ឲ្យ​ពេញ​បរិបូណ៌​ ​ការ​មិន​សង្រួម​ឥន្រ្ទិយ​ ​ពេញ​បរិបូណ៌​ ​រមែង​ញុំាង​ទុច្ចរិត​ ​៣​ ​ឲ្យ​ពេញ​បរិបូណ៌​ ​ទុច្ចរិត​ទាំង​ ​៣​ ​ពេញ​បរិបូណ៌​ ​រមែង​ញុំា​ងនី​វរ​ណៈ​ ​៥​ ​ឲ្យ​ពេញ​បរិបូណ៌​ ​នី​វរ​ណៈ​ ​៥​ ​ពេញ​បរិបូណ៌​ ​រមែង​ញុំាង​អវិជ្ជា​ឲ្យ​ពេញ​បរិបូណ៌​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​អាហារ​របស់​អវិជ្ជា​នេះ​ ​រមែង​មាន​យ៉ាងនេះ​ ​អាហារ​របស់​អវិជ្ជា​នេះ​ ​ពេញ​បរិបូណ៌​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ទឹកភ្លៀង​ ​មាន​ដំណក់​ថ្លោស​ ​កាល​បង្អោរ​ ​កាល​រំលា​ ​ហូរ​ធ្លាក់​លើកំពូល​ភ្នំ​ ​ទឹក​នោះ​ក៏​ហូរ​ទៅតាម​ទី​ទាប​ ​រមែង​ញុំាង​ជ្រោះ​ភ្នំ​ ​ល្អាង​ ​និង​អូរ​តូច​ឲ្យ​ពេញ​ ​ជ្រោះ​ភ្នំ​ល្អាង​ ​និង​អូរ​តូច​ពេញ​ហើយ​ ​រមែង​ញុំាង​ត្រពាំង​តូច​ ​ឲ្យ​ពេញ​ ​ត្រពាំង​តូច​ពេញ​ហើយ​ ​រមែង​ញុំាង​ត្រពាំងធំ​ ​ឲ្យ​ពេញ​ ​ត្រពាំងធំ​ពេញ​ហើយ​ ​រមែង​ញុំាង​ស្ទឹងតូច​ឲ្យ​ពេញ​ ​ស្ទឹងតូច​ពេញ​ហើយ​ ​រមែង​ញុំាង​ស្ទឹងធំ​ឲ្យ​ពេញ​ ​ស្ទឹងធំ​ពេញ​ហើយ​ ​រមែង​ញុំាង​មហាសមុទ្រ​សាគរ​ឲ្យ​ពេញ​ ​
ថយ | ទំព័រទី ២៤៨ | បន្ទាប់
ID: 636855096272326118
ទៅកាន់ទំព័រ៖