ព្រះត្រៃបិដក ភាគ ៥០

​ចុះ​អ្វី​ជា​អាហារ​របស់​វិជ្ជា​ ​និង​វិមុត្តិ​។​ ​គប្បី​ឆ្លើយ​ថា​ ​ពោជ្ឈង្គ​ ​៧​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​ពោជ្ឈង្គ​ ​៧​ ​ប្រកបដោយ​អាហារ​ ​មិនបាន​ពោល​ថា​ ​ឥត​អាហារ​ទេ​។​ ​ចុះ​អ្វី​ជា​អាហារ​របស់​ពោជ្ឈង្គ​ ​៧​។​ ​គប្បី​ឆ្លើយ​ថា​ ​សតិ​ប្ប​ដ្ឋាន​ ​៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​ប្រកបដោយ​អាហារ​ ​មិនបាន​ពោល​ថា​ ​ឥត​អាហារ​ទេ​។​ ​ចុះ​អ្វី​ជា​អាហារ​របស់​សតិ​ប្ប​ដ្ឋាន​ ​៤​។​ ​គប្បី​ឆ្លើយ​ថា​ ​សុចរិត​ ​៣​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​សុចរិត​ ​៣​ ​ប្រកបដោយ​អាហារ​ ​មិនបាន​ពោល​ថា​ ​ឥត​អាហារ​ទេ​។​ ​ចុះ​អ្វី​ជា​អាហារ​របស់​សុចរិត​ ​៣​។​ ​គប្បី​ឆ្លើយ​ថា​ ​ការ​សង្រួម​ឥន្រ្ទិយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​ការ​សង្រួម​ឥន្រ្ទិយ​ ​ប្រកបដោយ​អាហារ​ ​មិនបាន​ពោល​ថា​ ​ឥត​អាហារ​ទេ​។​ ​ចុះ​អ្វី​ជា​អាហារ​របស់​ការ​សង្រួម​ឥន្រ្ទិយ​។​ ​គប្បី​ឆ្លើយ​ថា​ ​សតិ​ ​និង​សម្បជញ្ញៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​សតិ​ ​និង​សម្បជញ្ញៈ​ ​ប្រកបដោយ​អាហារ​ ​មិនបាន​ពោល​ថា​ ​ឥត​អាហារ​ទេ​។​ ​ចុះ​អ្វី​ជា​អាហារ​របស់​សតិ​ ​និង​សម្បជញ្ញៈ​។​ ​
ថយ | ទំព័រទី ២៥០ | បន្ទាប់
ID: 636855096716731536
ទៅកាន់ទំព័រ៖