ព្រះត្រៃបិដក ភាគ ៥០

​សទ្ធា​ពេញ​បរិបូណ៌​ហើយ​ ​រមែង​ញុំា​ងយោ​និ​សោ​មនសិ​កា​រៈ​ ​ឲ្យ​ពេញ​បរិបូណ៌​ ​យោនិសោ​មនសិ​កា​រៈ​ ​ពេញ​បរិបូណ៌​ហើយ​ ​រមែង​ញុំាង​សតិ​ ​និង​សម្បជញ្ញៈ​ ​ឲ្យ​ពេញ​បរិបូណ៌​ ​សតិ​ ​និង​សម្បជញ្ញៈ​ ​ពេញ​បរិបូណ៌​ហើយ​ ​រមែង​ញុំាង​ការ​សង្រួម​ឥន្រ្ទិយ​ ​ឲ្យ​ពេញ​បរិបូណ៌​ ​ការ​សង្រួម​ឥន្រ្ទិយ​ពេញ​បរិបូណ៌​ហើយ​ ​រមែង​ញុំាង​សុចរិត​ ​៣​ ​ឲ្យ​ពេញ​បរិបូណ៌​ ​សុចរិត​ ​៣​ ​ពេញ​បរិបូណ៌​ហើយ​ ​រមែង​ញុំាង​សតិ​ប្ប​ដ្ឋាន​ ​៤​ ​ឲ្យ​ពេញ​បរិបូណ៌​ ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​ពេញ​បរិបូណ៌​ហើយ​ ​រមែង​ញុំាង​ពោជ្ឈង្គ​ ​៧​ ​ឲ្យ​ពេញ​បរិបូណ៌​ ​ពោជ្ឈង្គ​ ​៧​ ​ពេញ​បរិបូណ៌​ហើយ​ ​រមែង​ញុំាង​វិជ្ជា​ ​និង​វិមុត្តិ​ឲ្យ​ពេញ​បរិបូណ៌​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​អាហារ​របស់​វិជ្ជា​ ​និង​វិមុត្តិ​នេះ​ ​រមែង​មាន​យ៉ាងនេះ​ ​ពេញ​បរិបូណ៌​យ៉ាងនេះ​។​
 [​៦២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទីបំផុត​ខាងដើម​របស់​ភវតណ្ហា​ ​មិន​ប្រាកដ​ទេ​ ​ភវតណ្ហា​ ​(​សេចក្តី​ប្រាថ្នា​ក្នុង​ភព​)​ ​មិន​មាន​ក្នុង​កាលមុន​ ​អំពី​កាល​នេះ​ ​ឬថា​ ​កើតឡើង​ក្នុង​ខាងក្រោយ​ឡើយ​ ​ហេតុ​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ពាក្យ​ថា​ ​ភវតណ្ហា​នេះ​ ​តថាគត​ពោល​យ៉ាងនេះ​ ​តែថា​ ​ភវតណ្ហា​ ​រមែង​ប្រាកដ​ ​ព្រោះ​មាន​របស់​នេះ​ជា​បច្ច័យ​។​ ​
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 636855097343827404
ទៅកាន់ទំព័រ៖