ព្រះត្រៃបិដក ភាគ ៥០

​អាហារ​នៃ​មហាសមុទ្រ​សាគរ​នេះ​ ​រមែង​មាន​យ៉ាងនេះ​ ​ពេញ​បរិបូណ៌​ហើយ​យ៉ាងនេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបមេយ្យ​ដូចជា​ ​អសប្បុរិស​សំ​សេ​វៈ​ ​ពេញ​បរិបូណ៌​ហើយ​ ​រមែង​ញុំាង​អស្ស​ទ្ធម្មស្ស​វនៈ​ ​ឲ្យ​ពេញ​បរិបូណ៌​ ​លុះ​អស្ស​ទ្ធម្មស្ស​វនៈ​ ​ពេញ​បរិបូណ៌​ហើយ​ ​រមែង​ញុំាង​អស្ស​ទ្ធិ​យៈ​ ​ឲ្យ​ពេញ​បរិបូណ៌​ ​លុះ​អស្ស​ទ្ធិ​យៈ​ ​ពេញ​បរិបូណ៌​ហើយ​ ​រមែង​ញុំាង​អយោ​និ​សោ​មនសិ​កា​រៈ​ ​ឲ្យ​ពេញ​បរិបូណ៌​ ​លុះ​អយោ​និ​សោ​មនសិ​កា​រៈ​ពេញ​បរិបូណ៌​ហើយ​ ​រមែង​ញុំាង​ការ​មិន​មានសតិ​ ​មិន​មានសម្បជញ្ញៈ​ឲ្យ​ពេញ​បរិបូណ៌​ ​លុះ​ការ​មិន​មានសតិ​ ​មិន​មានសម្បជញ្ញៈ​ ​ពេញ​បរិបូណ៌​ហើយ​ ​រមែង​ញុំាង​ការ​មិន​សង្រួម​ឥន្រ្ទិយ​ ​ឲ្យ​ពេញ​បរិបូណ៌​ ​លុះ​ការ​មិន​សង្រួម​ឥន្រ្ទិយ​ ​ពេញ​បរិបូណ៌​ហើយ​ ​រមែង​ញុំាង​ទុច្ចរិត​ ​៣​ ​ឲ្យ​ពេញ​បរិបូណ៌​ ​លុះ​ទុច្ចរិត​ ​៣​ ​ពេញ​បរិបូណ៌​ហើយ​ ​រមែង​ញុំា​ងនី​វរ​ណៈ​ ​៥​ ​ឲ្យ​ពេញ​បរិបូណ៌​ ​លុះ​នី​វរ​ណៈ​ ​៥​ ​ពេញ​បរិបូណ៌​ហើយ​ ​រមែង​ញុំាង​អវិជ្ជា​ឲ្យ​ពេញ​បរិបូណ៌​ ​លុះ​អវិជ្ជា​ពេញ​បរិបូណ៌​ហើយ​ ​រមែង​ញុំាង​ភវតណ្ហា​ ​ឲ្យ​ពេញ​បរិបូណ៌​។​ ​អាហារ​របស់​ភវតណ្ហា​នេះ​ ​រមែង​មាន​យ៉ាងនេះ​ ​ពេញ​បរិបូណ៌​ ​យ៉ាងនេះ​។​ ​
ថយ | ទំព័រទី ២៥៧ | បន្ទាប់
ID: 636855098133632578
ទៅកាន់ទំព័រ៖