ព្រះត្រៃបិដក ភាគ ៥០
តែមិនបានធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ ភិក្ខុនោះ ឈ្មោះថា នៅមិនទាន់ពេញលេញ ដោយអង្គនោះ យ៉ាងនេះ ភិក្ខុនោះ ត្រូវបំពេញអង្គនោះ ដោយគិតថា ធ្វើដូចម្តេចហ្ន៎ ឲ្យអាត្មាអញមានសទ្ធាផង មានសីលផង ចេះដឹងច្រើនផង ចេះសំដែងធម៌ផង ចូលកាន់បរិសទ្យកើតផង ក្លៀវក្លាសំដែងធម៌ដល់បរិសទ្យផង ទ្រទ្រង់វិន័យផង ប្រព្រឹត្តនៅក្នុងព្រៃ មានសេនាសនៈស្ងាត់ផង បានវិមោក្ខធម៌ដ៏ល្អិត ដែលកន្លងរូបជ្ឈានហើយ បានអារុប្បជ្ឈានដោយកាយផង ធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្នផង។ ម្នាលភិក្ខុទាំងឡាយ កាលណាភិក្ខុមានសទ្ធាផង មានសីលផង ចេះដឹងច្រើនផង ចេះសំដែងធម៌ផង ចូលកាន់បរិសទ្យកើតផង ក្លៀវក្លាសំដែងធម៌ដល់បរិសទ្យផង ទ្រទ្រង់វិន័យផង ប្រព្រឹត្តនៅក្នុងព្រៃ មានសេនាសនៈស្ងាត់ផង
ID: 636854992223684876
ទៅកាន់ទំព័រ៖