ព្រះត្រៃបិដក ភាគ ៥០
លុះការសង្រួមឥន្រ្ទិយ ពេញបរិបូណ៌ហើយ រមែងញុំាងសុចរិត ៣ ឲ្យពេញបរិបូណ៌ លុះសុចរិត ៣ ពេញបរិបូណ៌ហើយ រមែងញុំាងសតិប្បដ្ឋាន ៤ ឲ្យពេញបរិបូណ៌ លុះសតិប្បដ្ឋាន ៤ ពេញបរិបូណ៌ហើយ រមែងញុំាងពោជ្ឈង្គ ៧ ប្រការ ឲ្យពេញបរិបូណ៌ លុះពោជ្ឈង្គ ៧ ប្រការ ពេញបរិបូណ៌ហើយ រមែងញុំាងវិជ្ជា និងវិមុត្តិ ឲ្យពេញបរិបូណ៌ដោយប្រការដូច្នេះឯង។ អាហាររបស់វិជ្ជា និងវិមុត្តិនេះ រមែងមានយ៉ាងនេះ ពេញបរិបូណ៌យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកភ្លៀង មានដំណក់ដ៏ថ្លោស កាលបង្អោរ កាលរំលា ហូរធ្លាក់លើកំពូលភ្នំ ទឹកនោះក៏ហូរទៅកាន់ទីទាប រមែងញុំាងជ្រោះភ្នំ ល្អាង និងអូរតូចឲ្យពេញ លុះជ្រោះភ្នំ ល្អាង និងអូរតូចពេញ រមែងញុំាងត្រពាំងតូច ឲ្យពេញ លុះត្រពាំងតូចពេញ រមែងញុំាងត្រពាំងធំ ឲ្យពេញ លុះត្រពាំងធំពេញ រមែងញុំាងស្ទឹងតូចឲ្យពេញ លុះស្ទឹងតូចពេញ រមែងញុំាងស្ទឹងធំឲ្យពេញ លុះស្ទឹងធំពេញហើយ រមែងញុំាងមហាសមុទ្រសាគរ ឲ្យពេញ អាហាររបស់មហាសមុទ្រសាគរនេះ រមែងមានយ៉ាងនេះ ពេញបរិបូណ៌យ៉ាងនេះ
ID: 636855098673593462
ទៅកាន់ទំព័រ៖