ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបមេយ្យ​ដូចជា​សប្បុរិស​សំ​សេ​វៈ​ ​ពេញ​បរិបូណ៌​ហើយ​ ​រមែង​ញុំាង​សទ្ធម្ម​ស្ស​វនៈ​ ​ឲ្យ​ពេញ​បរិបូណ៌​ ​លុះ​សទ្ធម្ម​ស្ស​វនៈ​ ​ពេញ​បរិបូណ៌​ ​រមែង​ញុំាង​សទ្ធា​ឲ្យ​ពេញ​បរិបូណ៌​ ​លុះ​សទ្ធា​ពេញ​បរិបូណ៌​ ​រមែង​ញុំា​ងយោ​និ​សោ​មនសិ​កា​រៈ​ ​ឲ្យ​ពេញ​បរិបូណ៌​ ​លុះ​យោនិសោ​មនសិ​កា​រៈ​ពេញ​បរិបូណ៌​ហើយ​ ​រមែង​ញុំាង​សតិសម្បជញ្ញៈ​ឲ្យ​ពេញ​បរិបូណ៌​ ​លុះ​សតិ​ ​និង​សម្បជញ្ញៈ​ពេញ​បរិបូណ៌​ ​រមែង​ញុំាង​ការ​សង្រួម​ឥន្រ្ទិយ​ឲ្យ​ពេញ​បរិបូណ៌​ ​លុះ​ការ​សង្រួម​ឥន្រ្ទិយ​ពេញ​បរិបូណ៌​ ​រមែង​ញុំាង​សុចរិត​ ​៣​ ​ឲ្យ​ពេញ​បរិបូណ៌​ ​លុះ​សុចរិត​ ​៣​ ​ពេញ​បរិបូណ៌​ ​រមែង​ញុំាង​សតិ​ប្ប​ដ្ឋាន​ ​៤​ ​ឲ្យ​ពេញ​បរិបូណ៌​ ​លុះ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​ពេញ​បរិបូណ៌​ ​រមែង​ញុំាង​ពោជ្ឈង្គ​ ​៧​ ​ប្រការ​ ​ឲ្យ​ពេញ​បរិបូណ៌​ ​លុះ​ពោជ្ឈង្គ​ ​៧​ ​ប្រការ​ ​ពេញ​បរិបូណ៌​ ​រមែង​ញុំាង​វិជ្ជា​ ​និង​វិមុត្តិ​ ​ឲ្យ​ពេញ​បរិបូណ៌​។​ ​អាហារ​របស់​វិជ្ជា​ ​និង​វិមុត្តិ​នេះ​ ​រមែង​មាន​យ៉ាងនេះ​ ​ពេញ​បរិបូណ៌​យ៉ាងនេះ​ឯង​។​
 [​៦៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជន​ទាំងឡាយ​ណា​នីមួយ​ ​ដល់​នូវ​ការ​ចូលចិត្ត​ចំពោះ​តថាគត​ ​បុគ្គល​ទាំងអស់​នោះ​ ​ជា​អ្នក​បរិបូណ៌​ដោយ​ទិដ្ឋិ​។​ ​
ថយ | ទំព័រទី ២៦១ | បន្ទាប់
ID: 636855414999246255
ទៅកាន់ទំព័រ៖