ព្រះត្រៃបិដក ភាគ ៥០
បណ្តាអ្នកបរិបូណ៌ដោយទិដ្ឋិនោះ បុគ្គល ៥ ពួកនេះ សម្រេចក្នុងលោកនេះ បុគ្គល ៥ ពួកនេះ លះលោកនេះហើយ ទើបសម្រេច។
[៦៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំងឡាយណានីមួយ ជ្រះថ្លា មិនញាប់ញ័រ ចំពោះតថាគត ពួកបុគ្គលទាំងអស់នោះ ជាសោតាបន្ន ជាអ្នកដល់នូវដើមខ្សែនៃអរិយមគ្គ។ បណ្តាសោតាបន្នបុគ្គលទាំងនោះ បុគ្គល ៥ ពួក សម្រេចក្នុងលោកនេះ បុគ្គល ៥ ពួក លះលោកនេះ ទើបសម្រេច។ បុគ្គល ៥ ពួក ដែលសម្រេចក្នុងលោកនេះ តើដូចម្តេច។ គឺសត្តក្ខត្តុំបរមបុគ្គល ១ កោលំកោលបុគ្គល ១ ឯកពីជិបុគ្គល ១ សកទាគាមិបុគ្គល ១ ព្រះអរហន្តក្នុងបច្ចុប្បន្ន ១ បុគ្គល ៥ ពួកនេះ មានការសម្រេចក្នុងលោកនេះ។ បុគ្គល ៥ ពួក ដែលលះលោកនេះហើយ ទើបសម្រេច តើដូចម្តេច។ គឺអន្តរាបរិនិញ្វយិបុគ្គល ១ ឧបហច្ចបរិនិញ្វយិបុគ្គល ១ អសង្ខារបរិនិញ្វយិបុគ្គល ១ សសង្ខារបរិនិព្វាយិបុគ្គល ១ ឧទ្ធំសោតអកនិដ្ឋគាមិបុគ្គល ១ បុគ្គល ៥ ពួកនេះ លះលោកនេះហើយ ទើបសម្រេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំងឡាយណានីមួយ ជ្រះថ្លា មិនញាប់ញ័រ ចំពោះតថាគត ពួកបុគ្គលទាំងអស់នោះ ជាសោតាបន្ន (អ្នកដល់នូវដើមខ្សែនៃអរិយមគ្គ)។
ID: 636855415770770383
ទៅកាន់ទំព័រ៖