ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​អាវុសោ​ ​កាលបើ​មានការ​កើតឡើង​ ​សេចក្តី​ទុក្ខ​នេះ​ ​រមែង​ប្រាកដ​។​ ​ម្នាល​អាវុសោ​ ​កាលបើ​មិន​មានការ​កើតឡើង​ ​សេចក្តី​សុខ​នេះ​ ​រមែង​ប្រាកដ​ ​គឺ​ការ​មិន​មាន​ត្រជាក់​ ​មិន​មាន​ក្តៅ​ ​មិន​មាន​ឃ្លាន​ ​មិន​មាន​ស្រេក​ ​មិន​មាន​ឧច្ចារៈ​ ​មិន​មាន​បស្សាវៈ​ ​មិន​មាន​ប៉ះ​ត្រូវ​នឹង​ភ្លើង​ ​មិន​មាន​ប៉ះ​ត្រូវ​នឹង​ដំបង​ ​មិន​មាន​ប៉ះ​ត្រូវ​នឹង​គ្រឿង​សស្រ្តាវុធ​ ​ឬ​ញាតិ​ទាំងឡាយ​ក្តី​ ​មិត្រ​ទាំងឡាយ​ក្តី​ ​មិន​ជួបជុំ​ប្រសព្វគ្នា​ ​បៀតបៀន​បុគ្គល​នោះ​។​ ​ម្នាល​អាវុសោ​ ​កាលបើ​មិន​មានការ​កើតឡើង​ ​សេចក្តី​សុខ​នេះ​ ​រមែង​ប្រាកដ​។​
 [​៦៦​]​ ​សម័យមួយ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​នៅក្នុង​នាល​ក​គ្រាម​ ​ក្នុង​ដែន​មគធៈ​។​ ​គ្រានោះ​ ​បរិព្វាជក​ឈ្មោះ​សា​មណ្ឌ​កា​និ​ ​ចូល​ទៅ​រក​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​រាក់ទាក់​ ​សំណេះសំណាល​ ​ជាមួយនឹង​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​បរិព្វាជក​ ​ឈ្មោះ​សា​មណ្ឌ​កា​និ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​សួរ​ព្រះ​សារីបុត្ត​ ​ដ៏​មាន​អាយុ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​អ្វី​ហ្ន៎​ ​ឈ្មោះថា​ ​សុខ​ ​អ្វី​ឈ្មោះថា​ ​ទុក្ខ​ ​ក្នុង​ធម្មវិន័យ​នេះ​។​ ​
ថយ | ទំព័រទី ២៦៥ | បន្ទាប់
ID: 636855416242667374
ទៅកាន់ទំព័រ៖