ព្រះត្រៃបិដក ភាគ ៥០
ព្រះសារីបុត្តឆ្លើយថា ម្នាលអាវុសោ សេចក្តីមិនត្រេកអរនេះឯង ឈ្មោះថា ទុក្ខ សេចក្តីត្រេកអរ ឈ្មោះថា សុខ ក្នុងធម្មវិន័យនេះ។ ម្នាលអាវុសោ កាលបើមិនមានសេចក្តីត្រេកអរ សេចក្តីទុក្ខនេះ រមែងប្រាកដ គឺបុគ្គលកាលដើរទៅក្តី រមែងមិនមានសេចក្តីសុខជាទីត្រេកអរ ឈរនៅក្តី ... អង្គុយនៅក្តី ... ដេកនៅក្តី ... នៅក្នុងស្រុកក្តី... នៅក្នុងព្រៃក្តី... នៅជិតគល់ឈើក្តី ... នៅក្នុងផ្ទះស្ងាត់ក្តី ... នៅក្នុងទីវាលក្តី ... នៅក្នុងកណ្តាលភិក្ខុក្តី ក៏រមែងមិនបានសេចក្តីសុខ ជាទីត្រេកអរឡើយ។ ម្នាលអាវុសោ កាលបើមិនមានសេចក្តីត្រេកអរ សេចក្តីទុក្ខនេះ រមែងប្រាកដ។ ម្នាលអាវុសោ កាលបើមានសេចក្តីត្រេកអរ សេចក្តីសុខនេះ រមែងប្រាកដ គឺបុគ្គលកាលដើរទៅ ក៏បានប្រសព្វសេចក្តីសុខ ជាទីត្រេកអរ ឈរក្តី... អង្គុយក្តី... ដេកក្តី... នៅក្នុងស្រុកក្តី ... នៅក្នុងព្រៃក្តី... នៅជិតគល់ឈើក្តី... នៅក្នុងផ្ទះស្ងាត់ក្តី... នៅទីវាលក្តី... នៅកណ្តាលភិក្ខុក្តី... រមែងបានប្រសព្វសេចក្តីសុខ ជាទីត្រេកអរ។ ម្នាលអាវុសោ កាលបើមានសេចក្តីត្រេកអរ សេចក្តីសុខនេះ រមែងប្រាកដ។
ID: 636855416442098781
ទៅកាន់ទំព័រ៖