ព្រះត្រៃបិដក ភាគ ៥០

 [​៦៧​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពុទ្ធដំណើរ​ទៅកាន់​ចារិក​ ​ក្នុង​កោសល​ជនបទ​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ច្រើន​រូប​ ​ស្តេច​ឆ្ពោះទៅ​កាន់​និ​គម​ឈ្មោះ​ន​ឡក​បា​នៈ​ ​របស់​អ្នក​ដែន​កោសល​។​ ​ក្នុង​ទីនោះ​ ​បានឮ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ក្នុង​ព្រៃចារ​ ​ទៀបស្រុក​ ​ឈ្មោះ​ន​ឡក​បា​នៈ​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មាន​ភិក្ខុសង្ឃ​ចោមរោម​ហើយ​ ​ទ្រង់​គង់​ក្នុង​ឧបោសថ​ថ្ងៃ​នោះ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពន្យល់​ពួក​ភិក្ខុ​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​អស់​វេលា​យប់ជ្រៅ​ ​ទ្រង់​រមិលមើល​ភិក្ខុសង្ឃ​ ​ដែល​អង្គុយ​នៅ​ស្ងប់​សៀម​ ​ហើយក៏​ត្រាស់​នឹង​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ថា​ ​ម្នាល​សារីបុត្ត​ ​ភិក្ខុសង្ឃ​ប្រាសចាក​ថីនមិទ្ធៈ​ហើយ​ ​ម្នាល​សារីបុត្ត​ ​លោក​ចូរ​បំភ្លឺ​ធម្មី​កថា​ ​ដល់​ភិក្ខុ​ទាំងឡាយ​ចុះ​ ​តថាគត​រួយ​ខ្នង​ ​តថាគត​នឹង​សម្រាក​ខ្នង​បន្តិច​។​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ទទួល​ព្រះពុទ្ធដីកា​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ឲ្យ​ក្រាល​សង្ឃាដី​មាន​ជាន់​ ​៤​ ​ហើយ​សម្រេច​នូវ​សី​ហសេយ្យាស​ ​ផ្អៀង​ទៅ​ខាងស្តាំ​ ​
ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 636855416638139994
ទៅកាន់ទំព័រ៖