ព្រះត្រៃបិដក ភាគ ៥០

តម្រួត​ព្រះបាទ​លើ​ព្រះបាទ​ ​មាន​ព្រះ​សតិ​ ​និង​សម្បជញ្ញៈ​ ​ធ្វើ​មនសិ​កា​រៈ​នូវ​ឧដ្ឋានសញ្ញា​។​ ​ក្នុង​ទីនោះ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​អាវុសោ​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងអម្បាល​នោះ​ ​ទទួល​ស្តាប់​ពាក្យ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ថា​ ​ករុណា​ ​អាវុសោ​។​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​សំដែង​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សទ្ធា​ក្នុង​កុសលធម៌​ទាំងឡាយ​ ​របស់​បុគ្គល​ណា​នីមួយ​មិន​មាន​ ​ហិរិ​ ​មិន​មាន​.​.​.​ ​ឱត្តប្បៈ​ ​មិន​មាន​.​.​.​ ​វីរិយៈ​ ​មិន​មាន​.​.​.​ ​បញ្ញា​ក្នុង​កុសលធម៌​ទាំងឡាយ​ ​មិន​មាន​ ​យប់​ ​និង​ថ្ងៃ​របស់​បុគ្គល​នោះ​ ​មកដល់​ ​សេចក្តី​សាបសូន្យ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​តែង​ប្រាកដ​ ​សេចក្តី​ចំរើន​ ​មិន​ប្រាកដ​ឡើយ​។​ ​ម្នាល​អាវុសោ​ ​ដូចជា​យប់​ ​និង​ថ្ងៃ​ ​របស់​ព្រះចន្ទ​ ​ក្នុង​កាឡបក្ខ​ ​មកដល់​ ​ព្រះចន្ទ​នោះ​ ​រមែង​បាត់​ចាក​ពណ៌​ ​បាត់​ចាក​មណ្ឌល​ ​បាត់​ចាក​ពន្លឺ​ ​បាត់​ចាក​កំពស់​ ​និង​ទំហំ​ ​យ៉ាងណាមិញ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សទ្ធា​ក្នុង​កុសលធម៌​ទាំងឡាយ​ ​របស់​បុគ្គល​ណា​នីមួយ​ ​មិន​មាន​ ​ហិរិ​ ​មិន​មាន​.​.​.​ ​ឱត្តប្បៈ​ ​មិន​មាន​.​.​.​វីរិយៈ​ ​មិន​មាន​.​.​.​ ​
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 636855416873943481
ទៅកាន់ទំព័រ៖