ព្រះត្រៃបិដក ភាគ ៥០

​បញ្ញា​ក្នុង​កុសលធម៌​ទាំងឡាយ​ ​មិន​មាន​ ​យប់​ ​និង​ថ្ងៃ​ ​របស់​បុគ្គល​នោះ​មកដល់​ ​សេចក្តី​សាបសូន្យ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​តែង​ប្រាកដ​ ​សេចក្តី​ចំរើន​ ​មិន​ប្រាកដ​ឡើយ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពាក្យ​ថា​ ​បុរស​បុគ្គល​មិន​មាន​សទ្ធា​នេះ​ ​ជា​សេចក្តី​សាបសូន្យ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពាក្យ​ថា​ ​បុរស​បុគ្គល​មិន​មាន​ហិរិ​នេះ​ ​ជា​សេចក្តី​សាបសូន្យ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពាក្យ​ថា​ ​បុរស​បុគ្គល​មិន​មាន​ឱត្តប្បៈ​នេះ​ ​ជា​សេចក្តី​សាបសូន្យ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពាក្យ​ថា​ ​បុរស​បុគ្គល​ ​ជា​អ្នក​ខ្ជិលច្រអូស​នេះ​ ​ជា​សេចក្តី​សាបសូន្យ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពាក្យ​ថា​ ​បុរស​បុគ្គល​ ​អប្ប​ឥត​បញ្ញា​នេះ​ ​ជា​សេចក្តី​សាបសូន្យ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពាក្យ​ថា​ ​បុរស​បុគ្គល​ ​ជា​អ្នក​ក្រោធ​នេះ​ ​ជា​សេចក្តី​សាបសូន្យ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពាក្យ​ថា​ ​បុរស​បុគ្គល​ ​ជា​អ្នក​ចង​សេចក្តី​ក្រោធ​ទុក​នេះ​ ​ជា​សេចក្តី​សាបសូន្យ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពាក្យ​ថា​ ​បុរស​បុគ្គល​ជា​អ្នក​ប្រាថ្នា​អាក្រក់​នេះ​ ​ជា​សេចក្តី​សាបសូន្យ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពាក្យ​ថា​ ​បុរស​បុគ្គល​ ​ជា​អ្នកមាន​មិត្ត​អាក្រក់​នេះ​ ​ជា​សេចក្តី​សាបសូន្យ​ ​
ថយ | ទំព័រទី ២៦៩ | បន្ទាប់
ID: 636855417061344200
ទៅកាន់ទំព័រ៖