ព្រះត្រៃបិដក ភាគ ៥០

​បាន​វិមោក្ខធម៌​ដ៏​ល្អិត​ ​ដែល​កន្លង​រូបជ្ឈាន​ហើយ​ ​បាន​អា​រុ​ប្ប​ជ្ឈាន​ដោយ​កាយ​ផង​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ផង​ ​ភិក្ខុ​នោះ​ ​ទើប​ឈ្មោះថា​ ​ពេញលេញ​ដោយ​អង្គ​នោះ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ប្រកបដោយ​ធម៌​ទាំង​ ​១០​ ​នេះ​ហើយ​ ​ឈ្មោះថា​ ​នាំឲ្យកើត​សេចក្តី​ជ្រះថ្លា​ ​ដោយ​ជុំវិញ​ផង​ ​បរិបូណ៌​ដោយ​អាការ​គ្រប់យ៉ាង​ផង​។​
 [​១០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មាន​សទ្ធា​ហើយ​ ​តែ​មិន​មាន​សីល​ ​ភិក្ខុ​នោះ​ឈ្មោះថា​ ​នៅ​មិនទាន់​ពេញលេញ​ ​ដោយ​អង្គ​នោះ​ ​យ៉ាងនេះ​ឡើយ​ ​ភិក្ខុ​នោះ​ ​ត្រូវ​បំពេញ​អង្គ​នោះ​ ​ដោយ​គិតថា​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​ឲ្យ​អាត្មាអញ​ ​មាន​សទ្ធា​ផង​ ​មាន​សីល​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណា​ភិក្ខុ​មាន​សទ្ធា​ផង​ ​មាន​សីល​ផង​ហើយ​ ​ភិក្ខុ​នោះ​ ​ទើប​ឈ្មោះថា​ ​ពេញលេញ​ដោយ​អង្គ​នោះ​ ​យ៉ាងនេះ​។​ ​
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 636854992445247548
ទៅកាន់ទំព័រ៖