ព្រះត្រៃបិដក ភាគ ៥០
ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គល ជាអ្នកមានហិរិនេះ ជាសេចក្តីមិនសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គល ជាអ្នកមានឱត្តប្បៈនេះ ជាសេចក្តីមិនសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គល ជាអ្នកមានវីរិយៈប្រារព្ធហើយនេះ ជាសេចក្តីមិនសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គល ជាអ្នកមានបញ្ញានេះ ជាសេចក្តីមិនសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គល ជាអ្នកមិនមានសេចក្តីក្រោធនេះ ជាសេចក្តីមិនសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គល ជាអ្នកមិនចងសេចក្តីក្រោធទុកនេះ ជាសេចក្តីមិនសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គលជាអ្នកមានសេចក្តីប្រាថ្នាតិចនេះ ជាសេចក្តីមិនសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គល ជាអ្នកមានកល្យាណមិត្តនេះ ជាសេចក្តីមិនសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គលអ្នកមានការយល់ឃើញត្រូវនេះ ជាសេចក្តីមិនសាបសូន្យ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់តើនឡើង ត្រាស់នឹងព្រះសារីបុត្តដ៏មានអាយុថា ប្រពៃហើយ ៗ សារីបុត្ត
ID: 636855417449846421
ទៅកាន់ទំព័រ៖