ព្រះត្រៃបិដក ភាគ ៥០
ម្នាលសារីបុត្ត សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណា មាន ហិរិ មាន... ឱត្តប្បៈ មាន... វីរិយៈ មាន ... បញ្ញាក្នុងកុសលធម៌ទាំងឡាយ មាន យប់ និងថ្ងៃរបស់បុគ្គលនោះមកដល់ សេចក្តីចំរើនក្នុងកុសលធម៌ទាំងឡាយ រមែងប្រាកដ សេចក្តីសាបសូន្យ មិនប្រាកដឡើយ។ ម្នាលសារីបុត្ត ដូចជាយប់ និងថ្ងៃណា របស់ព្រះចន្ទ ក្នុងជុណ្ហបក្ខមកដល់ ព្រះចន្ទនោះ ចំរើនដោយពណ៌ ចំរើនដោយមណ្ឌល ចំរើនដោយពន្លឺ ចំរើនដោយកំពស់ និងទំហំ យ៉ាងណាមិញ ម្នាលសារីបុត្ត សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មាន ហិរិ មាន... ឱត្តប្បៈ មាន... វីរិយៈ មាន... បញ្ញាក្នុងកុសលធម៌ទាំងឡាយ មាន យប់ និងថ្ងៃរបស់បុគ្គលនោះ មកដល់ សេចក្តីចំរើន ក្នុងកុសលធម៌ទាំងឡាយ តែងប្រាកដ សេចក្តីសាបសូន្យ មិនប្រាកដឡើយ ក៏យ៉ាងនោះដែរ។ ម្នាលសារីបុត្ត ពាក្យថា បុរសបុគ្គលជាអ្នកមានសទ្ធានេះ ជាសេចក្តីមិនសាបសូន្យ ជាអ្នកមានហិរិ ... ជាអ្នកមាន ឱត្តប្បៈ... ជាអ្នកមានវីរិយៈប្រារព្ធហើយ... ជាអ្នកមានបញ្ញា ... ជាអ្នកមិនមានសេចក្តីក្រោធ... ជាអ្នកមិនចងសេចក្តីក្រោធទុក ... ជាអ្នកប្រាថ្នាតិច ...
ID: 636855417829038109
ទៅកាន់ទំព័រ៖