ព្រះត្រៃបិដក ភាគ ៥០

​ជា​អ្នកមាន​មិត្ត​ល្អ​.​.​.​ ​ម្នាល​សារីបុត្ត​ ​ពាក្យ​ថា​ ​បុរស​បុគ្គល​ជា​អ្នកមាន​សេចក្តី​យល់ឃើញ​ត្រូវ​នេះ​ ​ជា​សេចក្តី​មិន​សាបសូន្យ​ទេ​។​
 [​៦៨​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ក្នុង​ព្រៃចារ​ ​ទៀប​និ​គម​ឈ្មោះ​ន​ឡក​បា​នៈ​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មាន​ភិក្ខុសង្ឃ​ចោមរោម​ ​គង់នៅ​ក្នុង​ឧបោសថ​ថ្ងៃ​នោះ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពន្យល់​ពួក​ភិក្ខុ​ឲ្យ​កាន់​យក​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​អស់​វេលា​យប់ជ្រៅ​ ​ទ្រង់​រមិលមើល​ភិក្ខុសង្ឃ​ ​ដែល​អង្គុយ​នៅ​ស្ងប់ស្ងៀម​ ​ហើយ​ត្រាស់​នឹង​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ថា​ ​ម្នាល​សារីបុត្ត​ ​ភិក្ខុសង្ឃ​ប្រាសចាក​ថីនមិទ្ធៈ​ហើយ​ ​ម្នាល​សារីបុត្ត​ ​លោក​ចូរ​បំភ្លឺ​ធម្មី​កថា​ ​ដល់​ភិក្ខុ​ទាំងឡាយ​ចុះ​ ​តថាគត​រួយ​ខ្នង​ ​តថាគត​នឹង​សម្រាក​ខ្នង​បន្តិច​។​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ទទួល​ព្រះពុទ្ធដីកា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ឲ្យ​ក្រាល​សង្ឃាដី​មាន​ជាន់​ ​៤​ ​ហើយ​ទ្រង់​សម្រេច​នូវ​សី​ហសេយ្យាស​ ​ផ្អៀង​ទៅ​ខាងស្តាំ​ ​តម្រួត​ព្រះបាទ​លើ​ព្រះបាទ​ ​មាន​ព្រះ​សតិ​ ​និង​សម្បជញ្ញៈ​ ​ធ្វើ​មនសិ​កា​រៈ​ ​នូវ​ឧដ្ឋានសញ្ញា​។​ ​
ថយ | ទំព័រទី ២៧៤ | បន្ទាប់
ID: 636855418062101440
ទៅកាន់ទំព័រ៖