ព្រះត្រៃបិដក ភាគ ៥០
ឱត្តប្បៈ មិនមាន... វីរិយៈ មិនមាន... បញ្ញា មិនមាន... ការផ្ចង់ ដើម្បីស្តាប់ មិនមាន... ការទ្រទ្រង់ធម៌ មិនមាន... ការពិចារណាអត្ថ មិនមាន... ការប្រតិបត្តិធម៌សមគួរតាមធម៌ មិនមាន... សេចក្តីមិនប្រមាទ ក្នុងកុសលធម៌ទាំងឡាយ មិនមាន យប់ និងថ្ងៃរបស់បុគ្គលនោះ មកដល់ សេចក្តីសាបសូន្យ ក្នុងកុសលធម៌ទាំងឡាយប្រាកដ សេចក្តីចំរើន រមែងមិនប្រាកដឡើយ ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោទាំងឡាយ សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មាន ហិរិ មាន ... ឱត្តប្បៈ មាន... វីរិយៈ មាន ... បញ្ញា មាន... ការផ្ចង់ដើម្បីស្តាប់ មាន... ការទ្រទ្រង់ធម៌ មាន... ការពិចារណាអត្ថ មាន... ការប្រតិបត្តិធម៌ តាមសមគួរដល់ធម៌ មាន... សេចក្តីមិនប្រមាទ ក្នុងកុសលធម៌ទាំងឡាយ មាន យប់ និងថ្ងៃ របស់បុគ្គលនោះ មកដល់ សេចក្តីចំរើនក្នុងកុសលធម៌ទាំងឡាយ រមែងប្រាកដ សេចក្តីសាបសូន្យ រមែងមិនប្រាកដឡើយ។ ម្នាលអាវុសោទាំងឡាយ ដូចជាយប់ និងថ្ងៃ របស់ព្រះចន្ទ ក្នុងជុណ្ហបក្ខ មកដល់ ព្រះចន្ទនោះ ចំរើនដោយពណ៌ ចំរើនដោយមណ្ឌល ចំរើនដោយពន្លឺ
ID: 636855418496696297
ទៅកាន់ទំព័រ៖