ព្រះត្រៃបិដក ភាគ ៥០

​ចំរើន​ដោយ​កំពស់​ ​និង​ទំហំ​ ​យ៉ាងណាមិញ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សទ្ធា​ក្នុង​កុសលធម៌​ទាំងឡាយ​ ​របស់​បុគ្គល​ណា​នីមួយ​ ​មាន​ ​ហិរិ​ ​មាន​.​.​.​ ​ឱត្តប្បៈ​ ​មាន​.​.​.​ ​វីរិយៈ​ ​មាន​.​.​.​ ​បញ្ញា​ ​មាន​.​.​.​ ​ការ​ផ្ចង់​ដើម្បី​ស្តាប់​ ​មាន​ ​.​.​.​ ​ការ​ទ្រទ្រង់ធម៌​ ​មាន​.​.​.​ ​ការពិចារណា​អត្ថ​ ​មាន​.​.​.​ ​ការប្រតិបត្តិ​ធម៌​ ​តាម​សមគួរ​ដល់​ធម៌​ ​មាន​.​.​.​ ​សេចក្តី​មិន​ប្រមាទ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​មាន​ ​យប់​ ​និង​ថ្ងៃ​របស់​បុគ្គល​នោះ​ ​មកដល់​ ​សេចក្តី​ចំរើន​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​រមែង​ប្រាកដ​ ​សេចក្តី​សាបសូន្យ​ ​រមែង​មិន​ប្រាកដ​ឡើយ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តើន​ចាក​អាសនៈ​ហើយ​ ​បាន​ត្រាស់​នឹង​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ថា​ ​ប្រពៃ​ណាស់​ហើយ​ ​សារីបុត្ត​ ​ម្នាល​សារីបុត្ត​ ​សទ្ធា​ក្នុង​កុសលធម៌​ទាំងឡាយ​ ​របស់​បុគ្គល​ណា​នីមួយ​ ​មិន​មាន​ ​ហិរិ​ ​មិន​មាន​.​.​.​ ​ឱត្តប្បៈ​ ​មិន​មាន​ ​.​.​.​ ​វីរិយៈ​ ​មិន​មាន​ ​.​.​.​ ​បញ្ញា​ ​មិន​មាន​.​.​.​ ​ការ​ផ្ចង់​ដើម្បី​ស្តាប់​ ​មិន​មាន​.​.​.​ ​ការ​ទ្រទ្រង់ធម៌​ ​មិន​មាន​.​.​.​ ​ការពិចារណា​អត្ថ​ ​មិន​មាន​.​.​.​ ​ការប្រតិបត្តិ​ធម៌​ ​តាម​សមគួរ​ដល់​ធម៌​ ​មិន​មាន​.​.​.​ ​សេចក្តី​មិន​ប្រមាទ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​មិន​មាន​ ​
ថយ | ទំព័រទី ២៧៧ | បន្ទាប់
ID: 636855418713308687
ទៅកាន់ទំព័រ៖