ព្រះត្រៃបិដក ភាគ ៥០
យប់ និងថ្ងៃរបស់បុគ្គលនោះ មកដល់ សេចក្តីសាបសូន្យ ក្នុងកុសលធម៌ទាំងឡាយ រមែងប្រាកដ សេចក្តីចំរើន រមែងមិនប្រាកដឡើយ។ ម្នាលសារីបុត្ត ដូចជាយប់ និងថ្ងៃ របស់ព្រះចន្ទ ក្នុងកាឡបក្ខ មកដល់ ព្រះចន្ទនោះ រមែងបាត់ចាកពណ៌ បាត់ចាកមណ្ឌល បាត់ចាកពន្លឺ បាត់ចាកកំពស់ និងទំហំ យ៉ាងណាមិញ ម្នាលសារីបុត្ត សទ្ធា ក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មិនមាន។បេ។ សេចក្តីមិនប្រមាទ ក្នុងកុសលធម៌ទាំងឡាយ មិនមាន យប់ និងថ្ងៃរបស់បុគ្គលនោះ មកដល់ សេចក្តីសាបសូន្យ ក្នុងកុសលធម៌ទាំងឡាយ ប្រាកដ សេចក្តីចំរើន រមែងមិនប្រាកដឡើយ ក៏យ៉ាងនោះដែរ។ ម្នាលសារីបុត្ត សទ្ធា ក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មាន ហិរិ មាន... ឱត្តប្បៈ មាន... វីរិយៈ មាន... បញ្ញា មាន... ការផ្ចង់ដើម្បីស្តាប់ មាន... ការទ្រទ្រង់ធម៌ មាន... ការពិចារណាអត្ថ មាន... សេចក្តីមិនប្រមាទ ក្នុងកុសលធម៌ទាំងឡាយ មាន យប់ និងថ្ងៃរបស់បុគ្គលនោះ មកដល់
ID: 636855418928440992
ទៅកាន់ទំព័រ៖