ព្រះត្រៃបិដក ភាគ ៥០

​សេចក្តី​ចំរើន​ ​រមែង​ប្រាកដ​ ​សេចក្តី​សាបសូន្យ​ ​រមែង​មិន​ប្រាកដ​ឡើយ​។​ ​ម្នាល​សារីបុត្ត​ ​ដូចជា​យប់​ ​និង​ថ្ងៃ​ ​របស់​ព្រះចន្ទ​ក្នុង​ជុណ្ហបក្ខ​ ​មកដល់​ ​ព្រះចន្ទ​នោះ​ ​រមែង​ចំរើន​ដោយ​ពណ៌​ ​ចំរើន​ដោយ​មណ្ឌល​ ​ចំរើន​ដោយ​ពន្លឺ​ ​ចំរើន​ដោយ​កំពស់​ ​និង​ទំហំ​ ​យ៉ាងណាមិញ​ ​ម្នាល​សារីបុត្ត​ ​សទ្ធា​ក្នុង​កុសលធម៌​ទាំងឡាយ​ ​របស់​បុគ្គល​ណា​នីមួយ​មាន​។​បេ​។​ ​សេចក្តី​មិន​ប្រមាទ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​មាន​ ​យប់​ ​និង​ថ្ងៃ​របស់​បុគ្គល​នោះ​ ​មកដល់​ ​សេចក្តី​ចំរើន​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​រមែង​ប្រាកដ​ ​សេចក្តី​សាបសូន្យ​ ​រមែង​មិន​ប្រាកដ​ឡើយ​ ​ក៏​យ៉ាងនោះ​ដែរ​។​
 [​៦៩​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក្នុង​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ច្រើន​រូប​ ​ត្រឡប់​អំពី​បិណ្ឌបាត​ ​ក្នុង​បច្ឆាភត្ត​ហើយ​ ​ក៏​អង្គុយ​ជួបជុំគ្នា​ ​ក្នុង​ឧបដ្ឋានសាលា​ ​ប្រកប​តិរច្ឆានកថា​ច្រើនយ៉ាង​ ​គឺ​និយាយ​អំពី​ស្តេច​ ​និយាយ​អំពី​ចោរ​ ​និយាយ​អំពី​អាមាត្យ​ធំ​ ​និយាយ​អំពី​សេនាទាហាន​ ​និយាយ​អំពី​ភ័យ​ ​
ថយ | ទំព័រទី ២៧៩ | បន្ទាប់
ID: 636855419172054926
ទៅកាន់ទំព័រ៖