ព្រះត្រៃបិដក ភាគ ៥០

​និយាយ​អំពី​ចម្បាំង​ ​និយាយ​អំពី​ម្ហូបចំណី​ ​និយាយ​អំពី​ទឹក​ ​និយាយ​អំពី​សំពត់​ ​និយាយ​អំពី​ទីដេក​ ​និយាយ​អំពី​ផ្កាកម្រង​ ​និយាយ​អំពី​គ្រឿងក្រអូប​ ​និយាយ​អំពី​ញាតិ​ ​និយាយ​អំពី​យាន​ ​និយាយ​អំពី​ស្រុក​ ​និយាយ​អំពី​និគម​ ​និយាយ​អំពី​នគរ​ ​និយាយ​អំពី​ជនបទ​ ​និយាយ​អំពី​ស្រ្តី​ ​និយាយ​អំពី​យោធា​ដែល​ក្លៀវក្លា​ ​និយាយ​អំពី​ច្រក​ផ្លូវ​ ​និយាយ​អំពី​កំពង់ទឹក​ ​និយាយ​អំពី​ញាតិ​ ​ដែល​ចែកឋាន​ទៅកាន់បរលោក​ ​និយាយ​អំពី​ពាក្យ​ ​ដែល​ឥតប្រយោជន៍​ ​មាន​សភាព​ផ្សេង​ ​ៗ​ ​និយាយ​អំពី​លោក​ ​និយាយ​អំពី​រឿង​ជីក​សមុទ្រ​ ​និយាយ​អំពី​សេចក្តី​ចំរើន​ ​និង​មិន​ចំរើន​ ​ដែល​ជាហេតុ​ឥតប្រយោជន៍​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ចេញ​អំពី​ទី​សម្ងំ​ ​ក្នុង​សាយណ្ហសម័យ​ហើយ​ ​ស្តេច​ចូល​ទៅកាន់​ឧបដ្ឋានសាលា​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទ្រង់​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ថ្វាយ​។​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ស្រេចហើយ​ ​ទើប​ត្រាស់​សួរ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាល​អម្បាញ់មិញ​នេះ​ ​អ្នក​ទាំងឡាយ​ប្រជុំ​គ្នា​ ​ដោយ​កថា​ដូចម្តេច​ហ្ន៎​ ​ម៉្យាងទៀត​ ​អន្តរាកថា​ ​ដូចម្តេច​ហ្ន៎​ ​ដែល​អ្នក​ទាំងឡាយ​ ​បញ្ឈប់​ទៅ​។​ ​
ថយ | ទំព័រទី ២៨០ | បន្ទាប់
ID: 636855419351805207
ទៅកាន់ទំព័រ៖