ព្រះត្រៃបិដក ភាគ ៥០

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ប្រកប​តិរច្ឆានកថា​ជាច្រើន​ ​ដោយហេតុ​ណា​ ​ហេតុនេះ​ ​មិន​សមគួរ​ដល់​អ្នក​ទាំងឡាយ​ ​ដែល​ជា​កុលបុត្ត​ចេញ​ចាក​ផ្ទះ​ ​ដោយ​សទ្ធា​ ​ចូល​មកកាន់​ផ្នួស​ទេ​ ​តិរច្ឆានកថា​នោះ​ ​គឺ​និយាយ​អំពី​សេ្តច​។​បេ​។​ ​និយាយ​អំពី​សេចក្តី​ចំរើន​ ​និង​មិន​ចំរើន​ ​ដែល​ជាហេតុ​ឥតប្រយោជន៍​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឋានៈ​ ​ដែល​គួរ​សរសើរ​នេះ​ ​មាន​ ​១០​ ​យ៉ាង​។​ ​ឋានៈ​ ​១០​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ប្រាថ្នា​តិច​ ​ដោយខ្លួនឯង​ផង​ ​សំដែង​អំពី​សេចក្តី​ប្រាថ្នា​តិច​ ​ដល់​ភិក្ខុ​ទាំងឡាយ​ផង​ ​នេះ​ជា​ឋានៈ​គួរ​សរសើរ​ថា​ ​ភិក្ខុ​ជា​អ្នក​ប្រាថ្នា​តិច​ ​ដោយខ្លួនឯង​ផង​ ​សំដែង​អំពី​សេចក្តី​ប្រាថ្នា​តិច​ ​ដល់​ភិក្ខុ​ទាំងឡាយ​ផង​ ​១​។​ ​ភិក្ខុ​ជា​អ្នក​សន្តោស​ ​ដោយខ្លួនឯង​ផង​ ​សំដែង​អំពី​សេចក្តី​សន្តោស​ដល់​ភិក្ខុ​ទាំងឡាយ​ផង​ ​នេះ​ជា​ឋានៈ​ដែល​គួរ​សរសើរ​ថា​ ​ភិក្ខុ​ជា​អ្នក​សន្តោស​ផង​ ​សំដែង​អំពី​សេចក្តី​សន្តោស​ដល់​ភិក្ខុ​ទាំងឡាយ​ផង​ ​១​។​ ​ភិក្ខុ​ជា​អ្នក​ស្ងប់ស្ងាត់​ ​ដោយខ្លួនឯង​ផង​ ​សំដែង​អំពី​សេចក្តី​ស្ងប់ស្ងាត់​ដល់​ភិក្ខុ​ទាំងឡាយ​ផង​ ​នេះ​ជា​ឋានៈ​ ​ដែល​គួរ​សរសើរ​ថា​ ​ភិក្ខុ​ជា​អ្នក​ស្ងប់ស្ងាត់​ផង​ ​សំដែង​អំពី​សេចក្តី​ស្ងប់ស្ងាត់​ ​ដល់​ភិក្ខុ​ទាំងឡាយ​ផង​ ​១​។​ ​
ថយ | ទំព័រទី ២៨៤ | បន្ទាប់
ID: 636855420136790105
ទៅកាន់ទំព័រ៖