ព្រះត្រៃបិដក ភាគ ៥០

​ភិក្ខុ​ជា​អ្នក​មិន​ច្រឡូកច្រឡំ​ដោយ​ពួក​គណៈ​ ​ដោយខ្លួនឯង​ផង​ ​សំដែង​អំពី​សេចក្តី​មិន​ច្រឡូកច្រឡំ​ ​ដោយ​ពួក​គណៈ​ ​ដល់​ភិក្ខុ​ទាំងឡាយ​ផង​ ​នេះ​ជា​ឋានៈ​ ​ដែល​គួរ​សរសើរ​ថា​ ​ភិក្ខុ​ជា​អ្នក​មិន​ច្រឡូកច្រឡំ​ ​ដោយ​ពួក​គណៈ​ផង​ ​សំដែង​អំពី​សេចក្តី​មិន​ច្រឡូកច្រឡំ​ ​ដោយ​ពួក​គណៈ​ ​ដល់​ភិក្ខុ​ទាំងឡាយ​ផង​ ​១​។​ ​ភិក្ខុ​ជា​អ្នកមាន​ព្យាយាម​ ​ប្រារព្ធ​ហើយ​ ​ដោយខ្លួនឯង​ផង​ ​សំដែង​អំពី​សេចក្តី​ប្រារព្ធ​ ​ដល់​ភិក្ខុ​ទាំងឡាយ​ផង​ ​នេះ​ជា​ឋានៈ​ ​ដែល​គួរ​សរសើរ​ថា​ ​ភិក្ខុ​ជា​អ្នកមាន​ព្យាយាម​ ​ប្រារព្ធ​ហើយ​ផង​ ​សំដែង​អំពី​សេចក្តី​ប្រារព្ធ​ព្យាយាម​ ​ដល់​ភិក្ខុ​ទាំងឡាយ​ផង​ ​១​។​ ​ភិក្ខុ​ជា​អ្នក​បរិបូណ៌​ដោយ​សីល​ ​ដោយខ្លួនឯង​ផង​ ​សំដែង​អំពី​សេចក្តី​បរិបូណ៌​ដោយ​សីល​ ​ដល់​ភិក្ខុ​ទាំងឡាយ​ផង​ ​នេះ​ជា​ឋានៈ​ដែល​គួរ​សរសើរ​ថា​ ​ភិក្ខុ​ជា​អ្នក​បរិបូណ៌​ដោយ​សីល​ផង​ ​សំដែង​អំពី​ការ​បរិបូណ៌​ដោយ​សីល​ ​ដល់​ភិក្ខុ​ទាំងឡាយ​ផង​ ​១​។​ ​ភិក្ខុ​ជា​អ្នក​បរិបូណ៌​ដោយ​សមាធិ​ ​ដោយខ្លួនឯង​ផង​ ​សំដែង​អំពី​ការ​បរិបូណ៌​ដោយ​សមាធិ​ ​ដល់​ភិក្ខុ​ទាំងឡាយ​ផង​ ​នេះ​ជា​ឋានៈ​ ​ដែល​គួរ​សរសើរ​ថា​ ​ភិក្ខុ​ជា​អ្នក​បរិបូណ៌​ដោយ​សមាធិ​ផង​ ​សំដែង​អំពី​ការ​បរិបូណ៌​ដោយ​សមាធិ​ ​ដល់​ភិក្ខុ​ទាំងឡាយ​ផង​ ​១​។​ ​
ថយ | ទំព័រទី ២៨៥ | បន្ទាប់
ID: 636855420332521300
ទៅកាន់ទំព័រ៖