ព្រះត្រៃបិដក ភាគ ៥០

​ភិក្ខុ​ជា​អ្នក​បរិបូណ៌​ដោយ​បញ្ញា​ ​ដោយខ្លួនឯង​ផង​ ​សំដែង​អំពី​ការ​បរិបូណ៌​ដោយ​បញ្ញា​ ​ដល់​ភិក្ខុ​ទាំងឡាយ​ផង​ ​នេះ​ជា​ឋានៈ​ ​ដែល​គួរ​សរសើរ​ថា​ ​ភិក្ខុ​ជា​អ្នក​បរិបូណ៌​ដោយ​បញ្ញា​ផង​ ​សំដែង​អំពី​ការ​បរិបូណ៌​ដោយ​បញ្ញា​ ​ដល់​ភិក្ខុ​ទាំងឡាយ​ផង​ ​១​។​ ​ភិក្ខុ​ជា​អ្នក​បរិបូណ៌​ដោយ​វិមុត្តិ​ ​ដោយខ្លួនឯង​ផង​ ​សំដែង​អំពី​ការ​បរិបូណ៌​ដោយ​វិមុត្តិ​ ​ដល់​ភិក្ខុ​ទាំងឡាយ​ផង​ ​នេះ​ជា​ឋានៈ​ ​ដែល​គួរ​សរសើរ​ថា​ ​ភិក្ខុ​ជា​អ្នក​បរិបូណ៌​ដោយ​វិមុត្តិ​ផង​ ​សំដែង​អំពី​ការ​បរិបូណ៌​ដោយ​វិមុត្តិ​ ​ដល់​ភិក្ខុ​ទាំងឡាយ​ផង​ ​១​។​ ​ភិក្ខុ​ជា​អ្នក​បរិបូណ៌​ដោយ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​ដោយខ្លួនឯង​ផង​ ​សំដែង​អំពី​ការ​បរិបូណ៌​ ​ដោយ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​ដល់​ភិក្ខុ​ទាំងឡាយ​ផង​ ​នេះ​ជា​ឋានៈ​ដែល​គួរ​សរសើរ​ថា​ ​ភិក្ខុ​ជា​អ្នក​បរិបូណ៌​ដោយ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ផង​ ​សំដែង​អំពី​ការ​បរិបូណ៌​ដោយ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​ដល់​ភិក្ខុ​ទាំងឡាយ​ផង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឋានៈ​ដែល​គួរ​សរសើរ​ ​មាន​ ​១០​ ​យ៉ាងនេះ​ឯង​។​ ​ ​ ​ ​

​ចប់​ ​យមក​វគ្គ​ ​ទី២​។​

ថយ | ទំព័រទី ២៨៦ | បន្ទាប់
ID: 636855420600566632
ទៅកាន់ទំព័រ៖