ព្រះត្រៃបិដក ភាគ ៥០

អា​កង្ខ​វគ្គ​ ​ទី៣​


 ​[​៧១​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​បាន​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​បរិបូណ៌​ដោយ​សីល​ ​បរិបូណ៌​ដោយ​បាតិមោក្ខ​ ​ជា​អ្នក​សង្រួម​ ​ក្នុង​បាតិមោក្ខ​សំវរៈ​ ​បរិបូណ៌​ដោយ​អាចារៈ​ ​និង​គោ​ចរៈ​ ​ជា​អ្នក​ឃើញ​នូវ​ភ័យ​ ​ក្នុង​ទោស​មាន​ប្រមាណ​តិច​ ​ជា​អ្នក​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​គប្បី​ប្រាថ្នា​ថា​ ​អាត្មាអញ​គប្បី​ជាទីស្រឡាញ់​ ​ជាទី​គាប់ចិត្ត​ ​ជាទី​គោរព​ ​ជាទី​សរសើរ​ ​នៃ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​គួរ​ជា​អ្នក​បំពេញ​ក្នុង​សីល​ ​ប្រកប​រឿយ​ ​ៗ​ ​នូវ​ការ​រម្ងាប់​នូវ​ចិត្ត​ខាងក្នុង​ ​មាន​ឈាន​មិន​សាបសូន្យ​ ​ប្រកបដោយ​វិបស្សនាញាណ​ ​ជា​អ្នក​ចំរើន​នូវ​សុញ្ញាគា​រៈ​ ​(​ផ្ទះ​ស្ងាត់​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​គប្បី​ប្រាថ្នា​ថា​ ​
ថយ | ទំព័រទី ២៨៨ | បន្ទាប់
ID: 636855421357859947
ទៅកាន់ទំព័រ៖