ព្រះត្រៃបិដក ភាគ ៥០

​អាត្មាអញ​ ​គួរ​ជា​បុគ្គល​បាន​នូវ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​ភិក្ខុ​នោះ​ ​គួរ​ជា​អ្នក​បំពេញ​ក្នុង​សីល​ ​ប្រកប​រឿយ​ ​ៗ​ ​នូវ​ការ​រម្ងាប់​នូវ​ចិត្ត​ខាងក្នុង​ ​មាន​ឈាន​មិន​សាបសូន្យ​ ​ប្រកបដោយ​វិបស្សនាញាណ​ ​ជា​អ្នក​ចំរើន​នូវ​សុញ្ញាគា​រៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​គប្បី​ប្រាថ្នា​ថា​ ​អាត្មាអញ​ប្រើប្រាស់​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ទាំងឡាយ​ ​របស់​ទាយក​ណា​ ​ការ​ឲ្យ​នូវ​បច្ច័យ​ទាំងនោះ​ ​របស់​ទាយក​ទាំងនោះ​ ​សូមឲ្យ​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ភិក្ខុ​នោះ​ ​គួរ​ជា​អ្នក​បំពេញ​ក្នុង​សីល​.​.​.​ ​ជា​អ្នក​ចំរើន​នូវ​សុញ្ញាគា​រៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​គប្បី​ប្រាថ្នា​ថា​ ​ពួក​ប្រេត​ជា​ញាតិ​ ​សាលោហិត​ណា​ ​(​របស់​អាត្មាអញ​)​ ​ដែល​ធ្វើ​មរណកាល​ស្លាប់​ទៅ​ហើយ​ ​មានចិត្ត​ជ្រះថ្លា​ ​រលឹក​រឿយ​ ​ៗ​ ​ការ​រលឹក​នោះ​ ​របស់​ប្រេត​ទាំងនោះ​ ​សូមឲ្យ​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ភិក្ខុ​នោះ​ ​គួរ​ជា​អ្នក​បំពេញ​ក្នុង​សីល​ ​.​.​.​ ​ជា​អ្នក​ចំរើន​នូវ​សុញ្ញាគា​រៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​គប្បី​ប្រាថ្នា​ថា​ ​អាត្មាអញ​ ​គប្បី​ជា​អ្នក​សន្តោស​ ​ដោយ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​តាម​មាន​ ​តាម​បាន​ ​ភិក្ខុ​នោះ​ ​គួរ​ជា​អ្នក​បំពេញ​ ​ក្នុង​សីល​.​.​.​ ​ជា​អ្នក​ចំរើន​នូវ​សុញ្ញាគា​រៈ​។​ ​
ថយ | ទំព័រទី ២៨៩ | បន្ទាប់
ID: 636855421540260379
ទៅកាន់ទំព័រ៖