ព្រះត្រៃបិដក ភាគ ៥០
ដឹងច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមកម្មហើយ តែមិនធ្វើឲ្យជាក់ច្បាស់។បេ។ ព្រោះអស់អាសវៈទាំងឡាយហើយ។ ភិក្ខុនោះ ឈ្មោះថា នៅមិនទាន់ពេញលេញ ដោយអង្គនោះ យ៉ាងនេះឡើយ ភិក្ខុនោះ ត្រូវបំពេញអង្គនោះ ដោយគិតថា ធ្វើដូចម្តេចហ្ន៎ ឲ្យអាត្មាអញ មានសទ្ធាផង មានសីលផង ជាអ្នកចេះដឹងច្រើនផង ចេះសំដែងធម៌ផង ចូលកាន់បរិសទ្យកើតផង ក្លៀវក្លាសំដែងធម៌ដល់បរិសទ្យផង ទ្រទ្រង់វិន័យផង រលឹកឃើញនូវបុព្វេនិវាសច្រើនប្រការ គឺរលឹកឃើញ ១ ជាតិខ្លះ ២ ជាតិខ្លះ។បេ។ រលឹកឃើញនូវបុព្វេនិវាសច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះផង មានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងនូវចក្ខុជារបស់មនុស្សធម្មតា។បេ។ ដឹងច្បាស់នូវពួកសត្វដែលអន្ទោលទៅតាមកម្មផង ធ្វើឲ្យជាក់ច្បាស់។បេ។ ព្រោះអស់អាសវៈទាំងឡាយ។
ID: 636854992880502443
ទៅកាន់ទំព័រ៖