ព្រះត្រៃបិដក ភាគ ៥០
ម្នាលភិក្ខុទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា អាត្មាអញ គប្បីជាអ្នកអត់ធន់នូវត្រជាក់ ក្តៅ ការឃ្លាន ការស្រេក សម្ផស្ស របោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូចពស់ធំ ជាអ្នកអត់សង្កត់ នូវគន្លងនៃពាក្យ ដែលគេនិយាយអាក្រក់ មកកាន់សោតទ្វារ ដែលញុំាងទុក្ខឲ្យកើតឡើង នាំឲ្យវេទនា ប្រព្រឹត្តទៅ ក្នុងសរីរៈ ជាទុក្ខក្លាខ្លាំង ខ្លោចផ្សា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត ជាទីនាំទៅនូវជីវិត ភិក្ខុនោះ ជាអ្នកបំពេញក្នុងសីល... ជាអ្នកចំរើននូវសុញ្ញាគារៈ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា អាត្មាអញ គប្បីអត់ធន់នូវសេចក្តីអផ្សុក (ក្នុងនេក្ខម្មៈ) និងសេចក្តីត្រេកអរក្នុងកាមគុណ (ឯសេចក្តីត្រេកអរ និងសេចក្តីអផ្សុក) ក្នុងនេក្ខម្មៈ និងសេចក្តីត្រេកអរ (ក្នុងកាមគុណ) កុំគប្បីគ្របសង្កត់នូវអាត្មាអញឡើយ អាត្មាអញ គប្បីគ្របសង្កត់នូវសេចក្តីអផ្សុក (ក្នុងនេក្ខម្មៈ) និងសេចក្តីត្រេកអរ (ក្នុងកាមគុណ) ដែលកើតឡើងហើយ ភិក្ខុនោះ គួរជាអ្នកបំពេញក្នុងសីល... ជាអ្នកចំរើននូវសុញ្ញាគារៈ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា អាត្មាអញគប្បីជាអ្នកគ្របសង្កត់នូវអារម្មណ៍ ដែលគួរខ្លាច ឯអារម្មណ៍ដែលគួរខ្លាច កុំគប្បីគ្របសង្កត់នូវអាត្មាអញឡើយ
ID: 636855421762513091
ទៅកាន់ទំព័រ៖