ព្រះត្រៃបិដក ភាគ ៥០

 [​៧២​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ក្នុង​កូ​ដា​គារ​សាលា​ ​នាម​ហា​វន​ ​ជិត​ក្រុង​វេសាលី​ ​ជាមួយនឹង​សាវក​ជា​ថេរៈ​ច្រើន​រូប​ ​ដែល​មានឈ្មោះ​ល្បីល្បាញ​ ​គឺ​ព្រះ​បា​លៈ​ដ៏​មាន​អាយុ​ ​១​ ​ព្រះ​ឧប​បា​លៈ​ដ៏​មាន​អាយុ​ ​១​ ​ព្រះ​កក្កដៈ​ដ៏​មាន​អាយុ​ ​១​ ​ព្រះ​ក​ឡិម្ភៈ​ដ៏​មាន​អាយុ​ ​១​ ​ព្រះ​និក​ដៈ​ដ៏​មាន​អាយុ​ ​១​ ​ព្រះ​ក​ដិ​ស្ស​ហៈ​ដ៏​មាន​អាយុ​ ​១​ ​ព្រមទាំង​សាវក​ជា​ថេរៈ​ ​ដែល​មានឈ្មោះ​ល្បីល្បាញ​ឯទៀត​ផង​។​ ​សម័យ​នោះ​ឯង​ ​ពួក​ស្តេច​លិ​ច្ឆ​វី​ច្រើន​អង្គ​ ​ដែល​មានឈ្មោះ​ល្បីល្បាញ​ ​ត្រាច់​ទៅ​ដោយ​យាន​ដ៏​ប្រសើរ​ក្រៃលែង​ ​ត​ ​ៗ​ ​គ្នា​ ​មាន​សំឡេង​អឺងកង​រំពង​ ​បរ​ទៅកាន់​ព្រៃ​មហា​វន​ ​ដើម្បី​ជួប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​គ្រានោះ​ឯង​ ​ព្រះ​ថេរៈ​ដ៏​មាន​អាយុ​ទាំងនោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​
ថយ | ទំព័រទី ២៩២ | បន្ទាប់
ID: 636855433158014877
ទៅកាន់ទំព័រ៖