ព្រះត្រៃបិដក ភាគ ៥០
ពួកស្តេចលិច្ឆវីមានប្រមាណច្រើនទាំងនេះ ដែលមានឈ្មោះល្បីល្បាញ ត្រាច់ទៅដោយយានដ៏ប្រសើរក្រៃលែងត ៗ គ្នា មានសំឡេង អឺងកងរំពង ចូលទៅកាន់ព្រៃមហាវន ដើម្បីជួបព្រះដ៏មានព្រះភាគ ឯព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ឈានមានសំឡេងជាបន្លា បើដូច្នោះ គួរតែយើងទាំងឡាយ ចូលទៅរកព្រៃគោសិង្គសាលវន ហើយយើងទាំងឡាយ គប្បីមានសំឡេងតិច មានការនៅច្រឡូកច្រឡំគ្នាតិច ទើបនៅជាសុខក្នុងទីនោះ បានជាព្រះថេរៈដ៏មានអាយុទាំងនោះ ក៏ចូលទៅឯព្រៃគោសិង្គសាលវន ព្រះថេរៈដ៏មានអាយុទាំងនោះ មានសំឡេងតិច មានការច្រឡូកច្រឡំគ្នាតិច ហើយនៅជាសុខក្នុងទីនោះ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុបាលៈ នៅក្នុងទីណា ភិក្ខុឧបបាលៈនៅក្នុងទីណា ភិក្ខុកក្កដៈ នៅក្នុងទីណា ភិក្ខុកឡិម្ភៈនៅក្នុងទីណា ភិក្ខុនិកដៈ នៅក្នុងទីណា ភិក្ខុកដិស្សហៈ នៅក្នុងទីណា ម្នាលភិក្ខុទាំងឡាយ ឯសាវកជាថេរៈទាំងនោះ នៅចំទីណាដែរ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីនេះ ព្រះថេរៈដ៏មានអាយុទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា
ID: 636855433376247359
ទៅកាន់ទំព័រ៖