ព្រះត្រៃបិដក ភាគ ៥០

​ពួក​ស្តេច​លិ​ច្ឆ​វី​ ​មាន​ប្រមាណ​ច្រើន​នេះ​ ​ដែល​មានឈ្មោះ​ល្បីល្បាញ​ ​ត្រាច់​ទៅ​ដោយ​យាន​ដ៏​ប្រសើរ​ក្រៃលែង​ត​ ​ៗ​ ​គ្នា​ ​មាន​សំឡេង​អឺងកង​រំពង​ ​ចូល​ទៅកាន់​ព្រៃ​មហា​វន​ ​ដើម្បី​ជួប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ព្រះអង្គ​ក៏​ទ្រង់​សំដែង​ថា​ ​ឈាន​ ​មាន​សំឡេង​ជា​បន្លា​ ​បើ​ដូច្នោះ​ ​គួរតែ​យើង​ទាំងឡាយ​ ​ចូល​ទៅ​ឯ​ព្រៃ​គោ​សិង្គ​សាល​វន​ ​យើង​ទាំងឡាយ​ ​គប្បី​មាន​សំឡេង​តិច​ ​មានការ​នៅ​ច្រឡូកច្រឡំ​គ្នា​តិច​ ​ទើប​នៅជា​សុខ​ក្នុង​ទីនោះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នោះ​ ​លោក​ដ៏​មាន​អាយុ​ទាំងនោះ​ ​ចូល​ទៅ​ឯ​ព្រៃ​គោ​សិង្គ​សាល​វន​ ​លោក​ដ៏​មាន​អាយុ​ទាំងនោះ​ ​ក៏​មាន​សំឡេង​តិច​ ​មានការ​នៅ​ច្រឡូកច្រឡំ​គ្នា​តិច​ ​ហើយ​នៅជា​សុខ​ក្នុង​ទីនោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រពៃ​ហើយ​ ​ប្រពៃ​ហើយ​ ​កាល​មហាសាវក​ទាំងនោះ​ ​ព្យាករ​ដោយ​ប្រពៃ​ ​គប្បី​ព្យាករ​ ​តាមពិត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​តថាគត​ ​ពោល​ហើយ​ថា​ ​ឈាន​ ​មាន​សំឡេង​ជា​បន្លា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បន្លា​ទាំងឡាយ​នេះ​ ​មាន​ ​១០​ ​យ៉ាង​។​ ​បន្លា​ទាំង​ ​១០​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​សភាព​ជា​អ្នក​ត្រេកអរ​ ​ក្នុង​ពួក​គណៈ​ ​ជា​បន្លា​របស់​បុគ្គល​ដែល​មាន​សេចក្តី​ស្ងប់ស្ងាត់​ជាទី​ត្រេកអរ​ ​១​ ​
ថយ | ទំព័រទី ២៩៤ | បន្ទាប់
ID: 636855433571018499
ទៅកាន់ទំព័រ៖