ព្រះត្រៃបិដក ភាគ ៥០

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំង​ ​១០​ ​យ៉ាង​ ​ជា​អាហារ​នៃ​ធម៌​ទាំង​ ​១០​ ​នេះ​ ​ដែល​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​បុគ្គល​បាន​ដោយ​កម្រ​ក្នុង​លោក​។​ ​គឺ​សេចក្តី​មិន​ខ្ជិល​ ​សេចក្តី​ព្យាយាម​ ​ជា​អាហារ​របស់​ភោគៈ​ ​១​ ​ការ​ប្រដាប់​ ​ការ​តាក់តែង​ ​ជា​អាហារ​របស់​ពណ៌​សម្បុរ​ ​១​ ​ការ​ធ្វើ​នូវ​សេចក្តី​សប្បាយ​ ​ជា​អាហារ​របស់​ភាព​មិន​មាន​រោគ​ ​១​ ​សភាព​មិត្ត​ល្អ​ ​ជា​អាហារ​របស់​សីល​ ​១​ ​ការ​សង្រួម​ឥន្រ្ទិយ​ ​ជា​អាហារ​របស់​ព្រហ្មចរិយៈ​ ​១​ ​ការ​មិន​ពោល​ពាក្យ​ខុស​ ​ជា​អាហារ​របស់​មិត្ត​ទាំងឡាយ​ ​១​ ​ការ​ធ្វើ​នូវ​កិរិយា​ស្វាធ្យាយ​ ​ជា​អាហារ​របស់​ភាព​អ្នកចេះដឹង​ច្រើន​ ​១​ ​ការ​ស្តាប់​ ​ការសាកសួរ​ ​ជា​អាហារ​របស់​បញ្ញា​ ​១​ ​ការ​ប្រកប​រឿយ​ ​ៗ​ ​ការពិចារណា​ ​ជា​អាហារ​របស់​ធម៌​ទាំងឡាយ​ ​១​ ​សេចក្តី​ប្រតិបត្តិ​ល្អ​ ​ជា​អាហារ​របស់​ឋានសួគ៌​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំង​ ​១០​ ​នេះឯង​ ​ជា​អាហារ​នៃ​ធម៌​ ​១០​ ​យ៉ាងនេះ​ ​ដែល​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​បុគ្គល​បាន​ដោយ​កម្រ​ក្នុង​លោក​។​
 [​៧៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​កាល​ចំរើន​ដោយ​សេចក្តី​ ​១០​ ​យ៉ាង​ ​រមែង​ចំរើន​ ​ដោយ​សេចក្តី​ចំរើន​ដ៏​ប្រសើរ​ ​ឈ្មោះថា​អ្នក​កាន់​យក​នូវ​ខ្លឹម​របស់​កាយ​ផង​ ​ជា​អ្នក​កាន់​យក​នូវ​វត្ថុ​ ​ដ៏​ប្រសើរ​របស់​កាយ​ផង​។​ ​
ថយ | ទំព័រទី ២៩៨ | បន្ទាប់
ID: 636855434327641776
ទៅកាន់ទំព័រ៖