ព្រះត្រៃបិដក ភាគ ៥០
ការចំរើនដោយសេចក្តីទាំង ១០ យ៉ាង តើដូចម្តេច។ គឺចំរើនដោយស្រែចំការ ១ ចំរើនដោយទ្រព្យ និងស្រូវ ១ ចំរើនដោយកូន និងប្រពន្ធ ១ ចំរើនដោយបុរសជាទាសៈ និងកម្មករ ១ ចំរើនដោយសត្វមានជើង ៤ ទាំងឡាយ ១ ចំរើនដោយសទ្ធា ១ ចំរើនដោយសីល ១ ចំរើនដោយសុតៈ ១ ចំរើនដោយចាគៈ ១ ចំរើនដោយបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក កាលចំរើន ដោយសេចក្តីចំរើន ១០ យ៉ាង នេះឯង រមែងចំរើន ដោយសេចក្តីចំរើនដ៏ប្រសើរ ឈ្មោះថា អ្នកកាន់យកនូវខ្លឹមរបស់កាយផង ជាអ្នកកាន់យកនូវវត្ថុដ៏ប្រសើររបស់កាយផង។
បុគ្គលណាក្នុងលោកនេះ ចំរើនដោយទ្រព្យផង ដោយស្រូវផង ដោយកូនផង ដោយប្រពន្ធផង ដោយសត្វជើង ៤ ផង បុគ្គលនោះឈ្មោះថា មានភោគៈ មានយសដែលពួកញាតិ និងមិត្ត ព្រមទាំងស្តេច បូជាហើយ។ បុគ្គលណាក្នុងលោកនេះ ចំរើនដោយសទ្ធាផង ដោយសីលផង ដោយបញ្ញាផង ដោយចាគៈផង ដោយសុតៈទាំងពីរផង
ID: 636855434566565441
ទៅកាន់ទំព័រ៖