ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​អានន្ទ​ ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​មាន​និ​ព្វិ​ទា​ ​និង​វិ​រាគៈ​ ​(​វិបស្សនាញាណ​ដ៏​មាន​កំឡាំង​ ​និង​មគ្គ​)​ ​ជា​ប្រយោជន៍​ ​មាន​និ​ព្វិ​ទា​ ​និង​វិ​រាគៈ​ ​ជា​អានិសង្ស​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​និ​ព្វិ​ទា​ ​និង​វិ​រាគៈ​ ​មាន​អ្វី​ជា​ប្រយោជន៍​ ​មាន​អ្វី​ជា​អានិសង្ស​។​ ​ម្នាល​អានន្ទ​ ​និ​ព្វិ​ទា​ ​និង​វិ​រាគៈ​ ​មាន​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​(​អរហត្តផល​ ​និង​បច្ចវេក្ខណញ្ញាណ​)​ ​ជា​ប្រយោជន៍​ ​មាន​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​ជា​អានិសង្ស​។​ ​ម្នាល​អានន្ទ​ ​ពួក​សីល​ជាកុសល​ ​មាន​អ​វិប្បដិសារៈ​ ​ជា​ប្រយោជន៍​ ​មាន​អ​វិប្បដិសារៈ​ ​ជា​អានិសង្ស​ ​អ​វិប្បដិសារៈ​ ​មាន​បា​មុ​ជ្ជៈ​ ​ជា​ប្រយោជន៍​ ​មាន​បា​មុ​ជ្ជៈ​ ​ជា​អានិសង្ស​ ​បា​មុ​ជ្ជៈ​ ​មាន​ ​បីតិ​ ​ជា​ប្រយោជន៍​ ​មាន​បីតិ​ ​ជា​អានិសង្ស​ ​បីតិ​ ​មា​នប​ស្ស​ទ្ធិ​ ​ជា​ប្រយោជន៍​ ​មា​នប​ស្ស​ទ្ធិ​ ​ជា​អានិសង្ស​ ​បស្ស​ទ្ធិ​ ​មាន​សុខៈ​ ​ជា​ប្រយោជន៍​ ​មាន​សុខៈ​ ​ជា​អានិសង្ស​ ​សុខៈ​ ​មាន​សមាធិ​ជា​ប្រយោជន៍​ ​មាន​សមាធិ​ ​ជា​អានិសង្ស​ ​សមាធិ​ ​មាន​យថាភូត​ញ្ញាណ​ទស្សនៈ​ជា​ប្រយោជន៍​ ​មាន​យថាភូត​ញ្ញាណ​ទស្សនៈ​ ​ជា​អានិសង្ស​ ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​មាន​និ​ព្វិ​ទា​ ​និង​វិ​រាគៈ​ ​ជា​ប្រយោជន៍​ ​មាន​និ​ព្វិ​ទា​ ​និង​វិ​រាគៈ​ ​ជា​អានិសង្ស​ ​និ​ព្វិ​ទា​ ​និង​វិ​រាគៈ​ ​មាន​វិ​មុ​ត្តិ​ញ្ញាណៈ​ទស្សនៈ​ ​ជា​ប្រយោជន៍​ ​មាន​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​ជា​អានិសង្ស​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 636854987486043898
ទៅកាន់ទំព័រ៖