ព្រះត្រៃបិដក ភាគ ៥០
ម្នាលភិក្ខុទាំងឡាយ កាលណា ភិក្ខុមានសទ្ធាផង មានសីលផង ជាអ្នកចេះដឹងច្រើនផង ចេះសំដែងធម៌ផង ចូលកាន់បរិសទ្យកើតផង ក្លៀវក្លាសំដែងធម៌ដល់បរិសទ្យផង ទ្រទ្រង់វិន័យផង រលឹកឃើញនូវបុព្វេនិវាសច្រើនប្រការ គឺរលឹកឃើញ ១ ជាតិខ្លះ ២ ជាតិខ្លះ។បេ។ រលឹកឃើញនូវបុព្វេនិវាសច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះផង មានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងនូវចក្ខុជារបស់មនុស្សធម្មតាផង។បេ។ ដឹងច្បាស់នូវពួកសត្វដែលអន្ទោលទៅតាមកម្មផង ធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្នផង ភិក្ខុនោះ ទើបឈ្មោះថា ពេញលេញដោយអង្គនោះ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយធម៌ទាំង ១០ យ៉ាងនេះហើយ ឈ្មោះថា នាំឲ្យកើតសេចក្តីជ្រះថ្លាដោយជុំវិញផង បរិបូណ៌ដោយអាការគ្រប់យ៉ាងផង។
ចប់ អានិសំសវគ្គ ទី១។
ID: 636854993092644577
ទៅកាន់ទំព័រ៖