ព្រះត្រៃបិដក ភាគ ៥០

​បុគ្គល​បែប​នោះ​ ​ហៅថា​ ​សប្បុរស​ ​ជា​អ្នក​ពិចារណា​ឃើញច្បាស់​ ​រមែង​ចំរើន​ដោយហេតុ​ទាំងពីរ​ ​ក្នុង​បច្ចុប្បន្ន​នេះឯង​។​

 [​៧៥​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ហើយ​ចូល​ទៅ​ឯ​លំនៅ​ ​នៃ​មិគ​សាលា​ឧបាសិកា​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​អង្គុយ​លើ​អាសនៈ​ដែលគេ​ក្រាល​ទុក​។​ ​លំដាប់នោះ​ ​មិគ​សាលា​ឧបាសិកា​ ​ចូល​ទៅ​រក​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​មិគ​សាលា​ឧបាសិកា​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏បាន​ទូល​សួរ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ថា​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​សំដែង​ហើយ​នេះ​ ​តើ​គប្បី​យល់​ដូចម្តេច​ ​ព្រោះ​ដូចជា​បុគ្គល​ពីរ​ពួក​ ​គឺ​ព្រហ្មចារី​បុគ្គល​ ​១​ ​អព្រហ្មចារី​បុគ្គល​ ​១​ ​សឹង​មាន​គតិ​ស្មើ​ ​ៗ​ ​គ្នា​ក្នុង​បរលោក​។​ ​
ថយ | ទំព័រទី ៣០០ | បន្ទាប់
ID: 636855434793658430
ទៅកាន់ទំព័រ៖