ព្រះត្រៃបិដក ភាគ ៥០

​មួយទៀត​ ​បុរស​បុគ្គល​ណា​ ​(​មាន​វិស័យ​មិន​ទើសទាល់​)​ ​ក្នុង​បរោ​បរិ​យញ្ញា​ណ​ ​(​បញ្ញា​ជា​គ្រឿង​ដឹង​នូវ​ឥន្រ្ទិយ​ក្លា​ ​និង​ទន់​របស់​បុគ្គល​ដទៃ​)​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​ ​១០​ ​ពួក​នេះ​ ​រមែង​មាន​ប្រាកដ​ក្នុង​លោក​។​ ​បុគ្គល​ទាំង​ ​១០​ ​ពួក​ ​តើ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ទ្រុស្តសីល​ ​ទាំង​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​នោះ​ ​ដែល​ជាហេតុ​នាំឲ្យ​ភាព​ទ្រុស្តសីល​នោះ​ ​រលត់​ទៅ​ដោយ​មិន​មាន​សេ​សសស់​ ​បុគ្គល​នោះ​ ​មិនបាន​ធ្វើ​ដោយ​ការ​ស្តាប់​ផង​ ​មិនបាន​ធ្វើ​ដោយ​ភាវៈ​ចេះដឹង​ច្រើន​ផង​ ​មិនបាន​ចាក់ធ្លុះ​ដោយ​ទិដ្ឋិ​ផង​ ​មិនបាន​នូវ​វិមុត្តិ​ដែល​ប្រព្រឹត្តទៅ​តាមកាល​ផង​ ​លុះ​បុគ្គល​នោះ​ ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សាបសូន្យ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​គុណវិសេស​ទេ​ ​ជា​បុគ្គល​ប្រព្រឹត្ត​ ​ដើម្បី​សេចក្តី​សាបសូន្យ​តែ​ម៉្យាង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​គុណវិសេស​ឡើយ​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ទ្រុស្តសីល​ ​តែ​ដឹង​ច្បាស់​តាមពិត​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​នោះ​ ​ដែល​ជាហេតុ​នាំឲ្យ​ភាព​ទ្រុស្តសីល​នោះ​ ​រលត់​ទៅ​ដោយ​មិន​មាន​សេសសល់​ ​បុគ្គល​នោះ​ ​ធ្វើ​ដោយ​ការ​ស្តាប់​ផង​ ​ភាវៈ​ចេះដឹង​ច្រើន​ផង​ ​
ថយ | ទំព័រទី ៣០៤ | បន្ទាប់
ID: 636855435541261191
ទៅកាន់ទំព័រ៖