ព្រះត្រៃបិដក ភាគ ៥០

​ចាក់ធ្លុះ​ដោយ​ទិដ្ឋិ​ផង​ ​បា​នូវ​វិមុត្តិ​ដែល​ប្រព្រឹត្តទៅ​តាមកាល​ផង​ ​លុះ​បុគ្គល​នោះ​ ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​គុណវិសេស​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សាបសូន្យ​ទេ​ ​ជា​បុគ្គល​ប្រព្រឹត្តទៅ​ ​ដើម្បី​គុណវិសេស​តែ​ម៉្យាង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សាបសូន្យ​ឡើយ​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​អ្នក​កាន់​យក​នូវ​ប្រមាណ​ក្នុង​បុគ្គល​នោះ​ ​អាច​ត្រិះរិះ​ថា​ ​នោះ​ជា​ធម៌​ ​របស់​បុគ្គល​នេះ​ ​នោះ​ជា​ធម៌​ ​របស់​បុគ្គល​ដទៃ​ ​បណ្តា​បុគ្គល​ទាំងនោះ​ ​ហេតុអ្វីបានជា​បុគ្គល​ម្នាក់​ថោកទាប​ ​បុគ្គល​ម្នាក់​ខ្ពង់ខ្ពស់​។​ ​ម្នាល​អានន្ទ​ ​ព្រោះ​កិរិយា​ធ្វើ​នូវ​ប្រមាណ​នោះ​ ​របស់​បុគ្គល​ទាំងនោះ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​អស់កាលជាយូរអង្វែង​។​ ​ម្នាល​អានន្ទ​ ​ក្នុង​ដំណើរ​នោះ​ ​បុគ្គល​ណា​ទ្រុស្តសីល​ ​តែ​ដឹង​ច្បាស់​តាមពិត​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​នោះ​ ​ជាហេតុ​នាំឲ្យ​ភាព​ទ្រុស្តសីល​នោះ​ ​រលត់​ទៅ​ដោយ​មិន​សេសសល់​ ​បុគ្គល​នោះ​ ​ធ្វើការ​ដោយ​ការ​ស្តាប់​ផង​ ​ធ្វើ​ដោយ​ភាវៈ​ចេះដឹង​ច្រើន​ផង​ ​ចាក់ធ្លុះ​ដោយ​ទិដ្ឋិ​ផង​ ​បាន​នូវ​វិមុត្តិ​ប្រព្រឹត្តទៅ​ ​តាមកាល​ផង​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​នេះ​ប្រសើរ​ផង​ ​ឧត្តម​ផង​ ​ជាង​បុគ្គល​មុន​ឯណោះ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​
ថយ | ទំព័រទី ៣០៥ | បន្ទាប់
ID: 636855435726621793
ទៅកាន់ទំព័រ៖