ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​អានន្ទ​ ​ព្រោះ​ក្រសែ​ធម៌​ ​គឺ​វិបស្សនាញាណ​ ​រមែង​ដឹកនាំ​បុគ្គល​នេះ​ ​(​ឲ្យ​ដល់​នូវ​អរិយភូមិ​)​ ​អ្នកណា​ក្រៅពី​តថាគត​ ​នឹង​គប្បី​ដឹង​ហេតុ​នោះ​បាន​។​ ​ម្នាល​អានន្ទ​ ​ព្រោះហេតុនោះ​ ​ក្នុង​លោក​នេះ​ ​អ្នក​ទាំងឡាយ​ ​ជា​អ្នក​កាន់​យក​នូវ​ប្រមាណ​ ​ក្នុង​បុគ្គល​ទាំងឡាយ​ ​កុំ​មាន​ឡើយ​ ​កុំ​កាន់​យក​នូវ​ប្រមាណ​ ​ក្នុង​បុគ្គល​ទាំងឡាយ​ឡើយ​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​ក្នុង​លោក​នេះ​ ​កាល​កាន់​យក​នូវ​ប្រមាណ​ ​ក្នុង​បុគ្គល​ទាំងឡាយ​ ​ឈ្មោះថា​ ​ជីករំលើង​នូវ​គុណ​ ​ម្នាល​អានន្ទ​ ​តថាគត​ក្តី​ ​បុគ្គល​ណា​ ​ដែល​ប្រហែល​នឹង​តថាគត​ក្តី​ ​ទើប​គួរ​កាន់​យក​នូវ​ប្រមាណ​ ​ក្នុង​បុគ្គល​ទាំងឡាយ​បាន​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​ខ្លះ​ក្នុង​លោក​នេះ​ ​ជា​អ្នកមានសីល​ ​តែ​មិនដឹង​ច្បាស់​ ​តាមពិត​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​នោះ​ ​ដែល​ជាហេតុ​នាំឲ្យ​សីល​នោះ​រលត់​ទៅ​ ​ដោយ​មិន​មាន​សេសសល់​ ​បុគ្គល​នោះ​ ​មិនបាន​ធ្វើ​ដោយ​ការ​ស្តាប់​ផង​ ​មិនបាន​ធ្វើ​ដោយ​ភាវៈ​ចេះដឹង​ច្រើន​ផង​ ​មិនបាន​ចាក់ធ្លុះ​ ​ដោយ​ទិដ្ឋិ​ផង​ ​មិនបាន​នូវ​វិមុត្តិ​ ​ដែល​ប្រព្រឹត្ត​តាមកាល​ផង​ ​លុះ​បុគ្គល​នោះ​ ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សាបសូន្យ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​គុណវិសេស​ទេ​ ​ជា​បុគ្គល​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សាបសូន្យ​តែ​ម៉្យាង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​គុណវិសេស​ឡើយ​។​ ​
ថយ | ទំព័រទី ៣០៦ | បន្ទាប់
ID: 636855435932803586
ទៅកាន់ទំព័រ៖