ព្រះត្រៃបិដក ភាគ ៥០
លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេសទេ ជាបុគ្គលប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យតែម៉្យាង មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេសឡើយ។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានរាគៈក្លៀវក្លា តែដឹងច្បាស់តាមពិតនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុនាំឲ្យរាគៈនោះ រលត់ទៅ ដោយមិនមានសេសសល់ បុគ្គលនោះ ធ្វើដោយការស្តាប់ផង ធ្វើដោយភាវៈចេះដឹងច្រើនផង ចាក់ធ្លុះដោយទិដ្ឋិផង បាននូវវិមុត្តិ ដែលប្រព្រឹត្តទៅ តាមកាលផង លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីគុណវិសេស មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យទេ ជាបុគ្គលប្រព្រឹត្តទៅ ដើម្បីគុណវិសេសតែម៉្យាង មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យឡើយ។ ម្នាលអានន្ទ ក្នុងដំណើរនោះ។បេ។ ម្នាលអានន្ទ តថាគតក្តី បុគ្គលណាដែលប្រហែលនឹងតថាគតក្តី ទើបគួរកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយបាន។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសេចក្តីក្រោធ ទាំងមិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុនាំឲ្យសេចក្តីក្រោធនោះ រលត់ទៅ ដោយមិនមានសេសសល់
ID: 636855436336706688
ទៅកាន់ទំព័រ៖