ព្រះត្រៃបិដក ភាគ ៥០

ម្នាល​អានន្ទ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកមាន​ចិត្ត​រវើរវាយ​ ​ទាំង​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​នោះ​ ​ដែល​ជាហេតុ​នាំឲ្យ​សេចក្តី​រវើរវាយ​នោះ​រលត់​ទៅ​ ​ដោយ​មិន​មាន​សេសសល់​ ​បុគ្គល​នោះ​ ​មិនបាន​ធ្វើ​ដោយ​ការ​ស្តាប់​ផង​ ​មិនបាន​ធ្វើ​ ​ដោយ​ភាវៈ​ចេះដឹង​ច្រើន​ផង​ ​មិនបាន​ចាក់ធ្លុះ​ ​ដោយ​ទិដ្ឋិ​ផង​ ​មិនបាន​នូវ​វិមុត្តិ​ ​ដែល​ប្រព្រឹត្តទៅ​តាមកាល​ផង​ ​លុះ​បុគ្គល​នោះ​ ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សាបសូន្យ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​គុណវិសេស​ទេ​ ​ជា​បុគ្គល​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សាបសូន្យ​តែ​ម៉្យាង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​គុណវិសេស​ឡើយ​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកមាន​ចិត្ត​រវើរវាយ​ ​តែ​ដឹង​ច្បាស់​តាមពិត​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​នោះ​ ​ដែល​ជាហេតុ​នាំឲ្យ​ចិត្ត​រវើរវាយ​នោះ​ ​រលត់​ទៅ​ ​ដោយ​មិន​មាន​សេសសល់​ ​បុគ្គល​នោះ​ ​ធ្វើ​ដោយ​ការ​ស្តាប់​ផង​ ​ធ្វើ​ដោយ​ភាវៈ​ចេះដឹង​ច្រើន​ផង​ ​ចាក់ធ្លុះ​ដោយ​ទិដ្ឋិ​ផង​ ​បាន​នូវ​វិមុត្តិ​ ​ដែល​ប្រព្រឹត្តទៅ​ ​តាមកាល​ផង​ ​លុះ​បុគ្គល​នោះ​ ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​គុណវិសេស​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សាបសូន្យ​ទេ​ ​ជា​បុគ្គល​ប្រព្រឹត្តទៅ​ ​ដើម្បី​គុណវិសេស​តែ​ម៉្យាង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សាបសូន្យ​ឡើយ​។​ ​
ថយ | ទំព័រទី ៣១០ | បន្ទាប់
ID: 636855436717498468
ទៅកាន់ទំព័រ៖