ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​អានន្ទ​ ​បុគ្គល​អ្នក​កាន់​យក​នូវ​ប្រមាណ​ ​ក្នុង​បុគ្គល​នោះ​ ​រមែង​ត្រិះរិះ​ថា​ ​នោះ​ជា​ធម៌​របស់​បុគ្គល​នេះ​ ​នោះ​ជា​ធម៌​របស់​បុគ្គល​ដទៃ​ ​បណ្តា​បុគ្គល​ទាំងនោះ​ ​ហេតុអ្វីបានជា​បុគ្គល​ម្នាក់​ថោកទាប​ ​បុគ្គល​ម្នាក់​ខ្ពង់ខ្ពស់​។​ ​ម្នាល​អានន្ទ​ ​ព្រោះ​កិរិយា​ធ្វើ​នូវ​ប្រមាណ​នោះ​ ​របស់​បុគ្គល​ទាំងនោះ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​អស់កាលជាយូរអង្វែង​។​ ​ម្នាល​អានន្ទ​ ​ក្នុង​ដំណើរ​នោះ​ ​បុគ្គល​ណា​ ​ជា​អ្នកមាន​ចិត្ត​រវើរវាយ​ ​តែ​ដឹង​ច្បាស់​តាមពិត​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​នោះ​ ​ដែល​ជាហេតុ​នាំឲ្យ​ចិត្ត​រវើរវាយ​នោះ​ ​រលត់​ទៅ​ ​ដោយ​មិន​មាន​សេសសល់​ ​បុគ្គល​នោះ​ ​ធ្វើ​ដោយ​ការ​ស្តាប់​ផង​ ​ធ្វើ​ដោយ​ភាវៈ​ចេះដឹង​ច្រើន​ផង​ ​ចាក់ធ្លុះ​ដោយ​ទិដ្ឋិ​ផង​ ​បាន​នូវ​វិមុត្តិ​ ​ដែល​ប្រព្រឹត្តទៅ​តាមកាល​ផង​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​នេះ​ ​ប្រសើរ​ផង​ ​ឧត្តម​ផង​ ​ជាង​បុគ្គល​មុន​ឯណោះ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​អានន្ទ​ ​ព្រោះថា​ ​ក្រសែ​ធម៌​ ​រមែង​ដឹកនាំ​បុគ្គល​នោះ​ ​(​ឲ្យ​ដល់​នូវ​អរិយភូមិ​)​ ​អ្នកណា​ក្រៅពី​ព្រះ​តថាគត​ ​នឹង​គប្បី​ដឹង​ហេតុ​នោះ​បាន​។​ ​ម្នាល​អានន្ទ​ ​ព្រោះហេតុនោះ​ ​ក្នុង​លោក​នេះ​ ​អ្នក​ទាំងឡាយ​ ​ជា​អ្នក​កាន់​យក​នូវ​ប្រមាណ​ ​ក្នុង​បុគ្គល​ទាំងឡាយ​ ​កុំ​មាន​ឡើយ​ ​កុំ​កាន់​យក​នូវ​ប្រមាណ​ ​ក្នុង​បុគ្គល​ទាំងឡាយ​ឡើយ​។​ ​
ថយ | ទំព័រទី ៣១១ | បន្ទាប់
ID: 636855436911969591
ទៅកាន់ទំព័រ៖