ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​អានន្ទ​ ​បុគ្គល​ក្នុង​លោក​នេះ​ ​កាល​កាន់​យក​នូវ​ប្រមាណ​ក្នុង​បុគ្គល​ទាំងឡាយ​ ​ឈ្មោះថា​ ​ជីករំលើង​នូវ​គុណ​ ​ម្នាល​អានន្ទ​ ​តថាគត​ក្តី​ ​បុគ្គល​ណា​ ​ដែល​ប្រហែល​នឹង​តថាគត​ក្តី​ ​ទើប​គួរ​កាន់​យក​នូវ​ប្រមាណ​ ​ក្នុង​បុគ្គល​ទាំងឡាយ​បាន​។​ ​ម្នាល​អានន្ទ​ ​មិគ​សាលា​ឧបាសិកា​ ​ជា​អ្វី​ ​ជា​ស្រ្តី​ពាល​ ​មិន​ឈ្លាសវៃ​ ​ជា​ស្រ្តី​ងងឹត​ ​មាន​បញ្ញា​ងងឹត​ ​មួយទៀត​ ​បុរស​បុគ្គល​ណា​ ​(​មាន​វិស័យ​មិន​ទើសទាល់​)​ ​ក្នុង​បរោ​បរិ​យញ្ញា​ណ​ ​(​បញ្ញា​ជា​គ្រឿង​ដឹង​នូវ​ឥន្រ្ទិយ​ក្លា​ ​និង​ទន់​របស់​បុគ្គល​ដទៃ​)​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​ ​១០​ ​ពួក​នេះឯង​ ​រមែង​មាន​ប្រាកដ​ក្នុង​លោក​។​ ​ម្នាល​អានន្ទ​ ​ឧបាសក​ឈ្មោះ​បុ​រា​ណៈ​ ​ប្រកបដោយ​សីល​មាន​សភាព​យ៉ាងណា​ ​ឥសិ​ទត្ត​ ​ក៏​ប្រកបដោយ​សីល​ ​មាន​សភាព​យ៉ាងនោះ​ដែរ​។​ ​បុរាណ​ឧបាសក​ ​ក្នុង​លោក​នេះ​ ​មាន​គតិ​ ​មិន​ប្លែក​អំពី​ឥសិ​ទត្ត​ទេ​ ​ម្នាល​អានន្ទ​ ​ឥសិ​ទត្ត​ ​ប្រកបដោយ​បញ្ញា​ ​មាន​សភាព​យ៉ាងណា​ ​បុរាណ​ឧបាសក​ ​ប្រកបដោយ​បញ្ញា​ ​មាន​សភាព​យ៉ាងនោះ​ដែរ​។​ ​ឥសិ​ទត្ត​ឧបាសក​ក្នុង​លោក​នេះ​ ​មាន​គតិ​មិន​ប្លែក​អំពី​បុរាណ​ឧបាសក​ទេ​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​ទាំងពីរ​នេះ​ ​ថោកទាប​ដោយ​គុណធម៌​មួយ​ ​ៗ​ ​ម្នាក់​។​
ថយ | ទំព័រទី ៣១២ | បន្ទាប់
ID: 636855437082219328
ទៅកាន់ទំព័រ៖