ព្រះត្រៃបិដក ភាគ ៥០

 [​៧៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​ប្រសិនបើ​)​ ​ធម៌​ទាំង​ ​៣​ ​នេះ​ ​មិន​មាន​ក្នុង​លោក​ទេ​ ​ព្រះ​តថាគត​អរហន្ត​សម្មាសម្ពុទ្ធ​ ​ក៏​មិន​គប្បី​កើតឡើង​ ​ក្នុង​លោក​ឡើយ​ ​ទាំង​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​សំដែង​ហើយ​ ​ក៏​មិន​ភ្លឺច្បាស់​ក្នុង​លោក​ដែរ​។​ ​ធម៌​ទាំង​ ​៣​ ​តើ​ដូចម្តេច​។​ ​គឺជា​តិ​ ​១​ ​ជរា​ ​១​ ​មរណៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​ប្រសិនបើ​)​ ​ធម៌​ទាំង​ ​៣​ ​នេះ​ ​មិន​មាន​ក្នុង​លោក​ទេ​ ​ព្រះ​តថាគត​អរហន្ត​សម្មាសម្ពុទ្ធ​ ​ក៏​មិន​គប្បី​កើតឡើង​ក្នុង​លោក​ ​ទាំង​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​សំដែង​ហើយ​ ​ក៏​មិន​ភ្លឺច្បាស់​ ​ក្នុង​លោក​នេះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំង​ ​៣​ ​នេះ​ ​រមែង​មាន​ក្នុង​លោក​ ​ព្រោះ​ហេតុ​ណា​ ​ព្រោះហេតុនោះ​ ​ទើប​ព្រះ​តថាគត​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​កើតឡើង​ក្នុង​លោក​ ​ព្រោះហេតុនោះ​ ​ទើប​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​សំដែង​ហើយ​ ​ភ្លឺច្បាស់​ក្នុង​លោក​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​មិនបាន​លះបង់​ធម៌​ទាំង​ ​៣​ ​ហើយ​ ​មិន​គួរ​លះបង់​ជាតិ​ ​លះបង់​ជរា​ ​លះបង់​មរណៈ​បានទេ​។​ ​ធម៌​ទាំង​ ​៣​ ​តើ​ដូចម្តេច​។​ ​គឺ​មិន​លះបង់​រាគៈ​ ​១​ ​មិន​លះបង់​ទោសៈ​ ​១​ ​មិន​លះបង់​មោហៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​កាល​មិន​លះបង់​ធម៌​ទាំង​ ​៣​ ​នេះ​ចេញ​ហើយ​ ​
ថយ | ទំព័រទី ៣១៣ | បន្ទាប់
ID: 636855437279240597
ទៅកាន់ទំព័រ៖