ព្រះត្រៃបិដក ភាគ ៥០

​មិន​គួរ​លះបង់​ជាតិ​ ​លះបង់​ជរា​ ​លះបង់​មរណៈ​បានទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​មិន​លះបង់​ធម៌​ទាំង​ ​៣​ ​ចេញ​ហើយ​ ​មិន​គួរ​លះបង់​រាគៈ​ ​លះបង់​ទោសៈ​ ​លះបង់​មោហៈ​បានទេ​។​ ​ធម៌​ទាំង​ ​៣​ ​តើ​ដូចម្តេច​។​ ​គឺ​មិន​លះ​បង់​សក្កា​យ​ទិដ្ឋិ​ ​១​ ​មិន​លះបង់​វិចិកិច្ឆា​ ​១​ ​មិន​លះបង់​សីលព្វត​បរា​មា​សៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​មិន​លះបង់​ធម៌​ទាំង​ ​៣​ ​នេះ​ហើយ​ ​មិន​គួរ​លះបង់​រាគៈ​ ​លះបង់​ទោសៈ​ ​លះបង់​មោហៈ​បានទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​មិន​លះបង់​ធម៌​ទាំង​ ​៣​ ​ហើយ​ ​មិន​គួរ​លះ​បង់​សក្កា​យ​ទិដ្ឋិ​ ​លះបង់​វិចិកិច្ឆា​ ​លះបង់​សីលព្វត​បរា​មា​សៈ​បានទេ​។​ ​ធម៌​ទាំង​ ​៣​ ​តើ​ដូចម្តេច​។​ ​គឺ​មិន​លះបង់​ ​នូវ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​មិនមែន​ឧបាយ​ ​១​ ​មិន​លះបង់​នូវ​កិរិយា​សេពគប់​នូវ​ផ្លូវខុស​ ​១​ ​មិន​លះបង់​នូវ​ភាព​រួញរា​នៃ​ចិត្ត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​មិនបាន​លះបង់​ធម៌​ទាំង​ ​៣​ ​នេះ​ចេញ​ហើយ​ ​មិន​គួរ​លះ​បង់​សក្កា​យ​ទិដ្ឋិ​ ​លះបង់​វិចិកិច្ឆា​ ​លះបង់​សីលព្វត​បរា​មា​សៈ​បានទេ​។​ ​
ថយ | ទំព័រទី ៣១៤ | បន្ទាប់
ID: 636855437451320440
ទៅកាន់ទំព័រ៖