ព្រះត្រៃបិដក ភាគ ៥០

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​មិនបាន​លះបង់​ធម៌​ទាំង​ ​៣​ ​ចេញ​ហើយ​ ​មិន​គួរ​លះបង់​នូវ​ភាព​នៃ​សេចក្តី​ប្រាថ្នា​ ​ដើម្បី​មិនឃើញ​នូវ​ព្រះ​អរិយៈ​ទាំងឡាយ​ ​លះបង់​នូវ​ភាព​នៃ​សេចក្តី​ប្រាថ្នា​ ​ដើម្បី​មិន​ស្តាប់​នូវ​អរិយធម៌​ ​លះបង់​នូវ​ភាព​នៃ​ចិត្ត​ប្រកួត​ប្រកាន់​បានទេ​។​ ​ធម៌​ទាំង​ ​៣​ ​តើ​ដូចម្តេច​។​ ​គឺ​មិន​លះបង់​នូវ​សេចក្តី​រវើរវាយ​ ​១​ ​មិន​លះបង់​នូវ​សេចក្តី​មិន​សង្រួម​ ​១​ ​មិន​លះបង់​នូវ​ភាព​ទ្រុស្តសីល​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​មិនបាន​លះបង់​ធម៌​ទាំង​ ​៣​ ​នេះ​ហើយ​ ​មិន​គួរ​លះបង់​នូវ​ភាព​នៃ​សេចក្តី​ប្រាថ្នា​ ​ដើម្បី​មិនឃើញ​នូវ​ព្រះ​អរិយៈ​ទាំងឡាយ​ ​លះបង់​នូវ​ភាព​នៃ​សេចក្តី​ប្រាថ្នា​ ​ដើម្បី​មិន​ស្តាប់​នូវ​អរិយធម៌​ទាំងឡាយ​ ​លះបង់​នូវ​ភាព​នៃ​ចិត្ត​ប្រកួត​ប្រកាន់​បានទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​មិនបាន​លះបង់​ធម៌​ទាំង​ ​៣​ ​ហើយ​ ​មិន​គួរ​លះបង់​នូវ​ចិត្ត​រវើរវាយ​ ​លះបង់​នូវ​សេចក្តី​មិន​សង្រួម​ ​លះបង់​នូវ​ភាព​ទ្រុស្តសីល​បានទេ​។​ ​ធម៌​ទាំង​ ​៣​ ​តើ​ដូចម្តេច​។​ ​គឺ​មិន​លះបង់​នូវ​ភាព​មិន​មាន​សទ្ធា​ ​១​ ​មិន​លះបង់​នូវ​ភាព​មិនដឹង​នូវ​ពាក្យ​ពោល​ ​១​ ​មិន​លះបង់​នូវ​សេចក្តី​ខ្ជិល​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​មិនបាន​លះបង់​ធម៌​ ​៣​ ​នេះ​ហើយ​ ​មិន​គួរ​លះបង់​នូវ​សេចក្តី​រវើរវាយ​ ​លះបង់​នូវ​សេចក្តី​មិន​សង្រួម​ ​លះបង់​នូវ​ភាព​ទ្រុស្តសីល​បានទេ​។​ ​
ថយ | ទំព័រទី ៣១៦ | បន្ទាប់
ID: 636855437806050729
ទៅកាន់ទំព័រ៖