ព្រះត្រៃបិដក ភាគ ៥០

​ធម៌​ ​ទាំង​ ​៣​ ​តើ​ដូចម្តេច​។​ ​គឺ​លះបង់​នូវ​សេចក្តី​ប្រាថ្នា​ ​ដើម្បី​មិនឃើញ​នូវ​ព្រះ​អរិយៈ​ទាំងឡាយ​ ​១​ ​លះបង់​នូវ​សេចក្តី​ប្រាថ្នា​ ​ដើម្បី​មិន​ស្តាប់​នូវ​អរិយធម៌​ ​១​ ​លះបង់​នូវ​ចិត្ត​ប្រកួត​ប្រកាន់​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​លះបង់​ធម៌​ទាំង​ ​៣​ ​នេះ​បាន​ហើយ​ ​ទើប​គួរ​លះបង់​នូវ​ការ​ភ្លេចស្មារតី​ ​លះបង់​នូវ​សេ​ចក្តិ​មិនដឹង​ខ្លួន​ ​លះបង់​នូវ​សេចក្តី​រវើរវាយ​នៃ​ចិត្តបាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​លះបង់​ធម៌​ទាំង​ ​៣​ ​បាន​ហើយ​ ​ទើប​គួរ​លះបង់​សេចក្តី​ប្រាថ្នា​ ​ដើម្បី​មិនឃើញ​នូវ​ព្រះ​អរិយៈ​ទាំងឡាយ​ ​លះបង់​នូវ​សេចក្តី​ប្រាថ្នា​ ​ដើម្បី​មិន​ស្តាប់​នូវ​អរិយធម៌​ ​លះបង់​នូវ​ចិត្ត​ប្រកួត​ប្រកាន់​បាន​។​ ​ធម៌​ទាំង​ ​៣​ ​តើ​ដូចម្តេច​។​ ​គឺ​លះបង់​នូវ​សេចក្តី​រវើរវាយ​ ​១​ ​លះបង់​នូវ​សេចក្តី​មិន​សង្រួម​ ​១​ ​លះបង់​នូវ​ភាព​ទ្រុស្តសីល​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​លះបង់​ធម៌​ទាំង​ ​៣​ ​នេះ​បាន​ហើយ​ ​ទើប​គួរ​លះបង់​នូវ​សេចក្តី​ប្រាថ្នា​ ​ដើម្បី​មិនឃើញ​នូវ​ព្រះ​អរិយៈ​ទាំងឡាយ​ ​លះបង់​នូវ​សេចក្តី​ប្រាថ្នា​ ​ដើម្បី​មិន​ស្តាប់​នូវ​អរិយធម៌​ ​លះបង់​នូវ​ចិត្ត​ប្រកួត​ប្រកាន់​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​លះបង់​ធម៌​ទាំង​ ​៣​ ​បាន​ហើយ​ ​ទើប​គួរ​លះបង់​នូវ​សេចក្តី​រវើរវាយ​ ​លះបង់​នូវ​សេចក្តី​មិន​សង្រួម​ ​លះបង់​នូវ​ភាព​ទ្រុស្តសីល​។​ ​
ថយ | ទំព័រទី ៣២១ | បន្ទាប់
ID: 636855438756965118
ទៅកាន់ទំព័រ៖