ព្រះត្រៃបិដក ភាគ ៥០

​ធម៌​ទាំង​ ​៣​ ​តើ​ដូចម្តេច​។​ ​គឺ​លះបង់​នូវ​ភាព​មិន​មាន​សទ្ធា​ ​១​ ​លះបង់​នូវ​សេចក្តី​មិនដឹង​នូវ​ពាក្យ​ពោល​ ​១​ ​លះបង់​នូវ​សេចក្តី​ខ្ជិល​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​លះបង់​ធម៌​ទាំង​ ​៣​ ​នេះ​បាន​ហើយ​ ​ទើប​គួរ​លះបង់​នូវ​សេចក្តី​រវើរវាយ​ ​លះបង់​នូវ​សេចក្តី​មិន​សង្រួម​ ​លះបង់​នូវ​ភាព​ទ្រុស្តសីល​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​លះបង់​ធម៌​ទាំង​ ​៣​ ​បាន​ហើយ​ ​ទើប​គួរ​លះបង់​នូវ​ភាព​មិន​មាន​សទ្ធា​ ​លះបង់​នូវ​សេចក្តី​មិនដឹង​នូវ​ពាក្យ​ពោល​ ​លះបង់​នូវ​សេចក្តី​ខ្ជិល​បាន​។​ ​ធម៌​ទាំង​ ​៣​ ​តើ​ដូចម្តេច​។​ ​គឺ​លះបង់​នូវ​សេចក្តី​មិន​អើពើ​ ​១​ ​លះបង់​នូវ​ភាពជា​អ្នក​ប្រដៅ​ក្រ​ ​១​ ​លះបង់​នូវ​ភាព​នៃ​បាបមិត្ត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​លះបង់​ធម៌​ទាំង​ ​៣​ ​បាន​ហើយ​ ​ទើប​គួរ​លះបង់​នូវ​ភាព​មិន​មាន​សទ្ធា​ ​លះបង់​នូវ​ភាព​មិនដឹង​នូវ​ពាក្យ​ពោល​ ​លះបង់​នូវ​សេចក្តី​ខ្ជិល​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​លះបង់​ធម៌​ទាំង​ ​៣​ ​បាន​ហើយ​ ​ទើប​គួរ​លះបង់​នូវ​សេចក្តី​មិន​អើពើ​ ​លះបង់​នូវ​ភាពជា​អ្នក​ប្រដៅ​ក្រ​ ​លះបង់​នូវ​ភាព​នៃ​បាបមិត្ត​បាន​។​ ​ធម៌​ទាំង​ ​៣​ ​តើ​ដូចម្តេច​។​ ​គឺ​លះបង់​នូវ​សេចក្តី​មិន​អៀនខ្មាស​នឹង​អំពើទុច្ចរិត​ ​១​ ​លះបង់​នូវ​សេចក្តី​មិន​ក្តៅ​នឹង​អំពើទុច្ចរិត​ ​១​ ​លះបង់​នូវ​សេចក្តី​ធ្វេសប្រហែស​ ​១​។​ ​
ថយ | ទំព័រទី ៣២២ | បន្ទាប់
ID: 636855438925894781
ទៅកាន់ទំព័រ៖